ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ និង ភូមិចក់ពួក ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ

(ភ្នំពេញ)៖ លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានឱ្យដឹងថា៖នៅព្រឹក ថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដើម្បី ចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន ។

អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថានៅព្រឹក ថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាក៏បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដើម្បីចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យផងដែរ ។

គួរបញ្ចាក់ថា ការចុះពិនិត្យ ទីតាំងជាក់ស្តែងនេះដែរ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន ។ កងទ័ពថៃតែងរំលោភបំពានលើទឹកដីកម្ពុជា ហើយភាគីតែងបង្កការផ្ទុះអាវុធផងដែរ តែយ៉ាងណាកម្ពុជារក្សាបទឈប់បាញ់ និងមិនតបនោះទេ ចៀសវាងការរងរបួស ហើយនិងការបាត់បង់អាយុជីវិតកងទ័ព ក៏ដូចជាពលរដ្ឋនៃប្រទេសទាំងពីរបន្ថែមទៀត ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner