គណៈប្រតិភូកម្ពុជាទស្សនកិច្ចនៅ Massachusette Institute of Technology ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ថ្នាល verify.gov.kh

(ទីក្រុង Cambridge សហរដ្ឋអាមេរិក)៖ ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានបន្តទស្សនកិច្ចនៅ Massachusetts Institute of Technology – MIT និងបានធ្វើបទបង្ហាញអំពីថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន។ verify.gov.kh គឺជាថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការដែលមានបំពាក់បច្ចេកវិទ្យាប្លុកឆេន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រកបដោយសុវត្ថិភាព និងជំនឿទុកចិត្ត។

សូមជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកនេះ គណៈប្រតិភូកម្ពុជាក៏បានជួបពិភាក្សាជាមួយ សាកលវិទ្យាល័យ Harvard, Harvard Kennedy School (HKS), Harvard Graduate School of Education និង Massachusetts Institute of Technology ផងដែរ។

គណៈប្រតិភូកម្ពុជាបានជម្រាបជូនពីថ្នាល verify.gov.kh ដែលផ្នែកមួយនៃការពន្លឿនការបរិវត្តកម្មឌីជីថលនៅកម្ពុជា និងត្រូវបានដាក់នៅលើឯកសារឌីជីថល ដើម្បីផ្ទៀងផ្ទាត់ជាង ២លាន ឯកសាររួចមកហើយ និងបានក្លាយជាថ្នាលកម្រិតពិភពលោកមួយដែលអាចទុកចិត្តបាន និងមាននវានុវត្តន៍ក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។

លើសពីនេះ គណៈប្រតិភូកម្ពុជា បានចែករំលែកនូវសមិទ្ធិផលសំខាន់ៗ នៃថ្នាល verify.gov.kh ដែលបានពង្រីកខ្លួនទៅកាន់ប្រទេសឡាវ ហ្វីលីពីន និងទីម័រផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner