អាជ្ញាធរសម្រេចផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់លើកំណាត់ផ្លូវ កៅស៊ូពីភូមិតាំងស្នាយ ឃុំរកា ទៅភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ដោយសារទឹកជំនន់ហក់ឡើងខ្ពស់បណ្តាលឱ្យមានការហូរបុកច្រោះផ្លូវជាច្រើនកន្លែង

(ខេត្តព្រៃវែង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង និងអាជ្ញាធរស្រុកពារាំង បានយកចិត្តទុកដាក់ខ្ពស់ និងសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ដោយសារទឹកជំនន់ហក់ឡើងខ្ពស់បណ្តាលឱ្យមានការហូរបុកច្រោះផ្លូវជាច្រើនកន្លែងលើកំណាត់ផ្លូវកៅស៊ូពីភូមិតាំងស្នាយ ឃុំរកា ទៅភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង អាជ្ញាធរសម្រេចផ្អាកការចរាចរណ៍ឆ្លងកាត់លើកំណាត់ផ្លូវនេះជាបណ្តោះអាសន្ន ដើម្បីរក្សាបានសុវត្ថិភាព ជៀសវាងគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ។

នេះបើយោងតាមបណ្តាញសង្គម ផ្លូវការ របស់ ឯកឧត្តម ផន រីម រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសារធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner