កម្ពុជាចូលរួមចែករំលែកនូវចំណេះដឹង ទស្សនៈ នៅក្នុងវេទិកាស្តីពី សន្តិសុខសាយប័រសកលលោក ដែលផ្តោតលើប្រធានបទ ” Scaling Cohesive Advancement in Cyberspace” នៅអារ៉ាប៊ីសាអូឌីត

(រាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត)៖ នៅថ្ងៃទី ១-២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមវេទិកាស្តីពី សន្តិសុខសាយប័រសកលលោក ដែលផ្តោតលើប្រធានបទ ” Scaling Cohesive Advancement in Cyberspace” ដែលរៀបចំដោយអាជ្ញាធរជាតិសន្តិសុខសាយប័ររបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត និងមានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់ពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក ដើម្បីចូលរួមចែករំលែកនូវចំណេះដឹង ទស្សនៈ ដើម្បីបង្ការនិងទប់ស្កាត់ហានិភ័យក្នុងសន្តិសុខសាយប័រ។

វេទិកានេះ រៀបចំឡើងដោយផ្តោតលើបញ្ហាសំខាន់ៗ ដែលកំពុងកើតឡើងនិងស្វែងរកដំណោះស្រាយដ៏មានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមក្នុងគោលដៅដើម្បីដោះស្រាយ និងការពង្រឹងសមត្ថភាពការការពារក្នុងសន្តិសុខសាយប័រ ។

កំឡុងពេលនៃវេទិកាប្រជុំកម្រិតខ្ពស់ ឯកឧត្ដមរដ្ឋលេខាធិការ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានលើកយកប្រធានបទចំនួន៣ សំខាន់ៗ រួមមាន (១) ភាពចាំបាច់សំរាប់សហគមន៏ចូលរួមជំរុញលើកកម្ពស់ចំណេះដឹងផ្នែកសន្តិសុខសាយប័រដើម្បីធានារការប្រើប្រាស់ប្រពន្ធ័ឌីជីថលដែលមានសុវត្ថិភាពនិងប្រសិទ្ធិភាព (២) ការលើកកម្ពស់ផ្នែកយេនឌ័រដើម្បីឱ្យចូលរួមក្នុងវិស័យសន្តិសុខសាយប័រ និង (៣) សារៈសំខាន់នៃភាពជាអ្នកដឹកនាំសាយប័រ ក្នុងការការពារ និងលើកតម្កើងវិស័យសាយប័រ។ កិច្ចពិភាក្សាលើប្រធានបទទាំងនេះ មានគោលបំណងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនៃលំហសាយប័រ និងការបង្កើនភាពធន់ទៅនឹងភាពអវិជ្ជមានលើវិស័យសន្តិសុខសាយប័រ ដោយមានការចែករំលែកចំណេះដឹង និងកិច្ចសហការលើដំណោះស្រាយសម្រាប់អនាគត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner