នាវាចម្បាំងជប៉ុននឹងបំពាក់មីស៊ីលអាមេរិក បាញ់បានជាង ១,៦០០គីឡូម៉ែត្រ

តូក្យូ ៖ នាវាចម្បាំងជប៉ុនបានចេញដំណើរទៅបំពាក់មីស៊ីលអាមេរិក ដែលអាចបាញ់បានចម្ងាយជាង ១,៦០០គីឡូម៉ែត្រ។

នាវាចម្បាំងជប៉ុន JS Chokai កំពុងធ្វើដំណើរ ទៅកាន់អាមេរិក ដើម្បីបំពាក់ ជាមួយនឹងមីស៊ីល Tomahawk ដែលអាចបាញ់ ដល់គោលដៅ ចម្ងាយ ១.០០០ម៉ាយ ឬ ជាង១,៦០០គីឡូម៉ែត្រ ខណៈការប្រណាំងប្រជែងសព្វាវុធ នៅតំបន់ ប៉ាស៊ីហ្វិក កំពុងឡើងកម្តៅ។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា
នាវាពិឃាដ បំពាក់ដោយកាំជ្រួចមីស៊ីល Aegis របស់ជប៉ុន មួយគ្រឿងនេះ គ្រោងនឹងដាក់ពង្រាយ រយៈពេលមួយឆ្នាំ ក្នុងអំឡុងពេលដែលកប៉ាល់នេះ នឹងឆ្លងកាត់ការហ្វឹកហ្វឺននាវិក ដើម្បីអាចបាញ់បង្ហោះ កាំជ្រួច Tomahawks បាន។

នៅដើមឆ្នាំ ២០២៤ ប្រទេសជប៉ុន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលបានមីស៊ីល Tomahawks ចំនួន ៤០០គ្រឿង ដែលជាផ្នែកនៃផែនការ របស់រដ្ឋាភិបាលទីក្រុងតូក្យូ ជុំវិញការបង្កើនចំណាយ លើវិស័យការពារជាតិ ដើម្បីទប់ទល់នឹងការគំរាមកំហែង ក្នុងតំបន់ នេះបើតាមរដ្ឋមន្ត្រីការពារជាតិ លោក Gen Nakatani ដោយលោកបានហៅថា ជា «បរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរបំផុត និងស្មុគស្មាញបំផុត មិនធ្លាប់មាន ចាប់តាំងពីសង្គ្រាម លោកលើកទីពីរមក»៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner