សម្តេចតេជោ ហ៊ុន សែន ៖ ក្រោយការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន មានមនុស្សចូលមើលជិត ៥លាននាក់
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសរសេរលើបណ្ដាញសង្គមនៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ថា ក្រោយការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន គិតត្រឹមម៉ោង ៧ និង ៤៥នាទីល្ងាចនេះ (រយៈពេល៧ម៉ោង) មានមនុស្សចូលមើលចំនួន 4,715,531នាក់ ចូលមើលដែលក្នុងនោះមានជនជាតិក្នុងប្រទេសថៃចំនួន 26.8% ប្រហាក់ប្រហែលជាង ១លាននាក់ បានចូលមើលដូចមានក្នុងតារាងជូនភ្ជាប់ ។
សម្តេចតេជោ សង្ឃឹមថា ជនជាតិថៃមួយចំនួនធំដែលបានចូលមើល និងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួនដោយការទទួលខុសត្រូវ ព្រោះអំពើដែលពួកគេបានធ្វើមិនស័ក្តិសមជាជាតិសាសន៍ដែលស៊ីវិល័យ និងអរិយធម៌ខ្ពង់ខ្ពស់គួរឱ្យគោរពនោះឡើយ៕
ដោយ ៖ វណ្ណលុក


ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។