វេណេស៊ុយអេឡាទប់ស្កាត់ការបំផ្ទុះគ្រាប់បែក នៅស្ថានទូតអាមេរិក

ការ៉ាកាស ៖ លោក ម៉ាឌូរ៉ូ បាននិយាយថា វេណេស៊ុយអេឡាបានទប់ស្កាត់ផែនការ បំផ្ទុះគ្រាប់បែក នៅឯស្ថានទូតអាមេរិក ស្ថិតក្នុងទីក្រុងការ៉ាកាស ចំពេលមានជម្លោះគ្រឿងញៀន។

លោក ប្រធានាធិបតី Nicolas Maduro បាននិយាយ កាលពីថ្ងៃចន្ទថា ប្រទេសវេណេស៊ុយអេឡា បានរារាំងប្រតិបត្តិការនេះ ជាអ្វីដែលលោកបានហៅថា «ក្រុមភេរវករក្នុងស្រុក» ហើយថា ការប៉ុនប៉ងនេះ នឹងធ្វើឱ្យជម្លោះ រវាងប្រទេសទាំងពីរ កាន់តែធ្ងន់ធ្ងរ លើការជួញដូរគ្រឿងញៀន។

ថ្លែងក្នុងកម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍ លោក Maduro បាននិយាយថា ប្រភព ពីរ ដែលលោកមិនបញ្ចេញឈ្មោះ បានឯកភាពលើលទ្ធភាព ដែលក្រុមភេរវករក្នុងស្រុក ដាក់គ្រឿងផ្ទុះ នៅស្ថានទូតអាមេរិក ក្នុងទីក្រុង Caracas ដើម្បីធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ ជាមួយទីក្រុងវ៉ាស៊ីនតោន»។

លោក Jorge Rodriguez ប្រធានគណៈប្រតិភូវេណេស៊ុយអេឡា សម្រាប់ការសន្ទនា ជាមួយសត្រូវរបស់ខ្លួន សំដៅលើអាមេរិក បាននិយាយមុននេះថា រដ្ឋាភិបាលទីក្រុង Caracas បានព្រមានក្រុងវ៉ាស៊ីនតោនអំពី “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” ពីក្រុមជ្រុលនិយម ដែលត្រូវបានចោទប្រកាន់ថា
“បានព្យាយាមបង្កប់គ្រឿងផ្ទុះដ៏សាហាវ នៅស្ថានទូតអាមេរិក” ។

លោក Rodriguez បានបន្ថែមថា “យើងបានពង្រឹងវិធានការសន្តិសុខ នៅបេសកកម្មការទូតនេះ” ។

រដ្ឋាភិបាលសង្គមនិយម របស់ប្រទេសអាមេរិកខាងត្បូង មួយនេះ តែងតែចោទប្រកាន់ក្រុមប្រឆាំង អំពីការគ្រោងទុកធ្វើរឿងបែបនេះ។ ទីក្រុង ការ៉ាកាស និងវ៉ាស៊ីនតោន បានផ្តាច់ទំនាក់ទំនងការទូត នៅឆ្នាំ ២០១៩ ហើយស្ថានទូតអាមេរិក ត្រូវបានបោះបង់ចោល។

លោក Maduro បាននិយាយ កាលពីយប់ថ្ងៃចន្ទ ថា «ស្ថានទូតដែលត្រូវបានការពារ ទោះបីជាមានភាពខុសគ្នាទាំងស្រុង ជាមួយរដ្ឋាភិបាល សហរដ្ឋអាមេរិកក៏ដោយ»។

អាមេរិក បានធ្វើឱ្យប្រទេស វេណេស៊ុយអេឡា ក្លាយជាចំណុចស្នូលនៃការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ទោះបីជាថ្នាំខុសច្បាប់ ភាគច្រើន ដែលចូលសហរដ្ឋអាមេរិក មានប្រភពមកពីប្រទេសម៉ិកស៊ិក ក៏ដោយ ក្នុងនោះ អាមេរិកបានទម្លាក់គ្រាប់បែក កម្ទេចទូកសង្ស័យដឹកគ្រឿងញៀន បន្តបន្ទាប់ ក្បែរៗ នឹងប្រទេសវេណេស៊ុយអេឡា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner