ក្របីព្រៃ ពេជ្រ សម្បត្តិ ដាក់ក្តីសង្ឈឹមខ្ពស់ ក្នុងជំនួបលើកដំបូងលើទឹកដីចិន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ កីឡាករគុនខ្មែរ ពេជ្រ សម្បត្តិ ដែលគេដាក់រហ័សនាមថា ក្របីព្រៃ បាននិយាយថា ជំនួបប៉ះកីឡាករចិននៅលើទឹកចិនជាលើកដំបូងនេះ រូបគេបានត្រៀមលក្ខណៈ និងបានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អខ្លាំងណាស់ ដែលរំពឹងខ្ពស់ថា នឹងទទួលបានជ័យជម្នះជូនជាតិមាតុភូមិ។ តែទោះជាបែបនោះក្តី ការប្រកួតរមែងតែមានឈ្នះនិងចាញ់ ប៉ុន្តែសម្រាប់ជំនួបនៅលើទឹកដីចិនជាលើកដំបូងនេះ សន្យាថា នឹងមានការជក់ចិត្តដិតអារម្មណ៍ មិនធ្វើឱ្យអ្នកគាំទ្រខ្លួនខកចិត្តចំពោះការប្រកួតនេះឡើយ។

ក្របីព្រៃ ពេជ្រ សម្បត្តិ បានឱ្យដឹងទៀតថា កីឡាករចិន ដែលជាដៃគូរបស់គេ ក្នុងជំនួបនៅថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២៥ នៅលើទឹកដីប្រទេសចិននេះ រូបគេពុំធ្លាប់ជួបផ្ទាល់នោះទេ ពោលគេគ្រាន់តែឃើញតាមរយៈវីដេអូការប្រកួតប៉ុណ្ណោះ ។ សម្រាប់ក្បាច់និងសង្វាក់នៃការវាយទៅលើគូប្រកួតវិញគឺល្អគ្រប់គ្រឿងទាំងដៃ ជើង និងកែងជាដើម។

ក្នុងនាមជាកីឡាករល្អលំដាប់ជួរមុខនៅក្នុងស្រុកមួយរូបលើប្រភេទទម្ងន់៦០គីឡូក្រាម ពេជ្រ សម្បត្តិ បានចាត់ទុកជំនួបប៉ះកីឡាចិននៅលើទឹកចិនជាលើកដំបូងជាបទពិសោធន៍ ដើម្បីតេស្ថពីកម្រិតសមត្ថភាពទុកពង្រឹងបន្ថែមចំនុចខ្វះខាត។

ពេជ្រ សម្បត្តិ អះអាងថា សម្រាប់ជំនួបប៉ះកីឡាករចិន គឺជាជំនួបទី៣របស់ខ្លួនហើយ ដោយការប៉ះកីឡាករចិន២លើកន្លងមកនៅលើទឹកដីប្រទេសកម្ពុជា ខណៈលើកទី៣ប៉ះកីឡាករចិននៅលើទឹកប្រទេសចិន ដែលមានអាកាសធាតុត្រជាក់អាចជាបញ្ហាប្រឈមប៉ះពាល់កម្លាំងបច្ចេកទេសខ្លះៗដែរ។ តែទោះជាបែបនោះក្តី ការសង្ឈឹមឈ្នះនូវតែមានរំពឹងខ្ពស់ ។

សូមបញ្ជាក់ថា ការប្រកួតដែលធ្វើឡើងនៅលើទឹកដី សាធារណរដ្ឋប្រជាមានិតចិន នាទីក្រុងឆឹងទូ ខេត្តស៊ីឆ័ននេះ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២៥ នៅវេលាម៉ោង១៨.០០នាទីល្ងាច ម៉ោងប្រទេសកម្ពុជា ដែលមានសមាសភាព ដូចជា៖ កីឡាករ ពេជ្រ សម្បត្តិ ប៉ះកីឡាករ ចិន ខាឡូសូ .កីឡាករ ឡៅ ចិត្រា ប៉ះកីឡាករចិន លី បូលីន. មឿន សុខហុច ប៉ះកីឡាករ ចិន ជីទ័រ អ៊ីពូ .កីឡាករពេជ្រ អទិទេព ប៉ះកីឡាករ ចិន ឡាវ ជីនឆាវ.កីឡាការិនី អេ យ៉ានុត ប៉ះកីឡាការិនី ចិន ឈឺ ឆាវឡាន. កីឡាការិនីរឹទ្ធ វ៉ាន់និច្ច ប៉ះកីឡាការិនីចិន វ័ង ឈីងហាន៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner