ទឹកជំនន់សម្លាប់ថៃ ២២នាក់ ប៉ះពាល់ជិត ៤០ម៉ឺននាក់

បាងកក ៖ ចំនួនមនុស្សស្លាប់ ព្រោះទឹកជំនន់នៅថៃ កើនដល់២២នាក់ ប៉ះពាល់មនុស្សជិត៤០ម៉ឺននាក់ ជាមួយនឹងការជន់លិច ១៩ខេត្ត។

យោងតាមការចុះផ្សាយ របស់កាសែត Anadolu កាលពីថ្ងៃទី៧ ខែតុលា បានឲ្យដឹងថា មានមនុស្សស្លាប់ ចំនួន ២២នាក់ និង ៣៦ម៉ឺន៩ពាន់នាក់ រងផលប៉ះពាល់ ដោយសារទឹកជំនន់ នៅទូទាំង ១៩ខេត្ត នៅក្នុងប្រទេសថៃ។

ប្រភពបានបញ្ជាក់ថា បញ្ហាទាំងនេះ កើតឡើង ដោយសារតែភ្លៀងធ្លាក់ខ្លាំង នាពេលថ្មីៗនេះ នេះបើយោងតាមមន្ត្រី បញ្ជាក់ឲ្យដឹង កាលពីថ្ងៃអង្គារ។

កាសែតថៃ បានរាយការណ៍ដោយដកស្រង់ ពីនាយកដ្ឋានបង្ការគ្រោះមហន្តរាយ របស់ប្រទេសថៃ ថា ទឹកជំនន់នៅតែបន្តប៉ះពាល់ ដល់ប្រទេសនេះ ខណៈដែល មនុស្ស១០ម៉ឺន៩ពាន់៤២៦ គ្រួសារ ឬ ២៦ម៉ឺន៩ពាន់៧២៤ នាក់ បានរងផលប៉ះពាល់។ គ្រួសារដែលរងផលប៉ះពាល់នីមួយៗនឹងទទួលបាន ប្រាក់ចំនួន ២៧៦ដុល្លារ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។

ការស្លាប់ ភាគច្រើន ត្រូវបានកត់ត្រា នៅក្នុងទីក្រុង នៃខេត្ត Uttaradit និង ខេត្ត អយុធ្យា ដោយមានអ្នកស្លាប់ ចំនួន៨នាក់ ត្រូវបានកត់ត្រា នៅក្នុងទីតាំងនីមួយៗ។

គ្រឿងម៉ាស៊ីន និងរថយន្តសង្គ្រោះគ្រោះមហន្តរាយ ជាង ៧៩០គ្រឿង ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់ការការពារទឹកជំនន់, ការឆ្លើយតបបន្ទាន់, ប្រតិបត្តិការជួយសង្គ្រោះ និង កិច្ចខិតខំប្រឹងប្រែងផ្សេងៗ៕

ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner