ឱកាសសម្រាប់និស្សិតនៅកម្ពុជា ទាំងអស់ចូលរួមការប្រឡងប្រកួតបង្ហាញស្នាដៃដោយប្រើ AI ដោះស្រាយបញ្ហាប្រឈមនៃវិស័យអប់រំ

(ភ្នំពេញ)៖ ឱកាសសម្រាប់និស្សិតនៅកម្ពុជាទាំងអស់ចូលរួមការប្រឡងប្រកួតប្រជែង “AI in Education Competition” ដើម្បីប្រកួតបង្ហាញស្នាដៃដោយប្រើ AI ដោះស្រាយបញ្ហាប្រឈមនៃវិស័យអប់រំ!

កម្មវិធីនេះនឹងផ្តល់នូវចំណេះជំនាញ AI ដល់និស្សិតដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកអប់រំ និងបង្ហាញដំណោះស្រាយរបស់ពួកគេនៅក្នុង សន្និសីទជាតិស្តីពី AI សម្រាប់វិស័យអប់រំ ឆ្នាំ ២០២៥។

ក្រុមជ័យលាភី នឹងមានឱកាសធ្វើទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី។ ប្រសិនបើអ្នកមានគោលបំណងចង់រៀនស្វែងយល់ពី AI, ការរៀនសហការជាមួយមិត្តភក្តិ និងបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព នេះជាឱកាសរបស់អ្នកដើម្បីបញ្ចេញសមត្ថភាព!

សូមដាក់ពាក្យតាមរយៈតំណភ្ជាប់នេះ https://go.gov.kh/mptc/ai-competition ត្រឹមថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៥!

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner