លោក ត្រាំ ថា អ៊ីស្រាអែល-ហាម៉ាស់ឆ្ពោះទៅរកសន្តិភាពដ៏រឹងមាំ
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ មានមោទនភាព ក្នុងការប្រកាសថា អ៊ីស្រាអែល និង ក្រុមហាម៉ាស់ បានយល់ព្រមចំពោះផែនការសន្តិភាព ដំណាក់កាលដំបូង ដែលជាជំហានឆ្ពោះទៅរកសន្តិភាពដ៏រឹងមាំ និង យូរអង្វែង។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានយល់ព្រម ក្នុងដំណាក់កាលដំបូង នៃផែនការសន្តិភាពរបស់លោក បន្ទាប់ពីកិច្ចចរចា នៅប្រទេសអេហ្ស៊ីប ស្តីពីការបញ្ចប់សង្រ្គាម នៅតំបន់ហ្គាហ្សា។
លោក Trump បាននិយាយ នៅលើបណ្តាញសង្គម Truth Social របស់លោក កាលពីថ្ងៃទី៨ ខែតុលា ថា «ខ្ញុំមានមោទនភាពណាស់ ក្នុងការប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចុះហត្ថលេខា លើដំណាក់កាលដំបូង នៃ ផែនការសន្តិភាពរបស់យើង»។
លោក Trump បានបញ្ជាក់ថា «ការណ៍នេះមានន័យថា ចំណាប់ខ្មាំងទាំងអស់ នឹងត្រូវបានដោះលែង ក្នុងពេលឆាប់ៗនេះ ហើយ អ៊ីស្រាអែលនឹងដកកងទ័ពរបស់ពួកគេ ទៅកាន់បន្ទាត់ ដែលបានព្រមព្រៀងគ្នា ជាជំហានដំបូង ឆ្ពោះទៅរកសន្តិភាពដ៏រឹងមាំ យូរអង្វែង និង ជានិរន្តរ៍»៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
