រដ្ឋមន្រ្តីក្រសួងសុខាភិបាលរំលឹកក្រុមគ្រូពេទ្យឱ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុវត្ថិភាពម្តាយ-ទារក ក្នុងពេលសម្រាល
ភ្នំពេញ៖ ក្នុងពិធីប្រកាសបើកសន្និសីទវេជ្ជសាស្រ្តទារកនិងកុមារ ក្រោមប្រធានបទ«ការពង្រឹងសមត្ថភាពសេវាថែទាំសុខភាពកុមារ ពីបង្ការ រហូតដល់ការព្យាបាល »កាលពី ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យឱ្យបន្តលើកកម្ពស់ការយកចិត្តទុកដាក់ ខ្ពស់បំផុតអំពីសុវត្ថិភាពម្តាយ-ទារក ក្នុងពេលសម្រាល ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏លើកទឹកចិត្ត និងជំរុញគ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប និងបុគ្គលិកសុខាភិបាលជំនាញផ្សេងៗ ទាំងថ្នាក់ជាតិ និងថ្នាក់ ខេត្ត ទាំងសាធារណៈ និងឯកជន ជួបពិភាក្សាគ្នា, ផ្លាស់ប្តូរគំនិត និងបទពិសោធន៍នៃការអនុវត្តផ្ទាល់។ពិភាក្សាដោយ រួមជាមួយ អ្នកជំនាញពីអន្តរជាតិ ក្នុងទិសដៅពង្រឹងសេវាសុខភាពកុមារ ចាប់ផ្តើមតាំងពីការបង្ការរហូតដល់ការថែទាំ ព្យាបាល ។
ក្នុងឱកាសនេះដែរលោកសាស្រ្តាចារ្យ គឹម អាង នាយករងមន្ទីរ ពេទ្យកុមារជាតិ បានថ្លែងអំណរគុណដល់មូលនិធិ KOFIH ដែលជាដៃគូសហការដ៏សំខាន់។លោកថា ជារួមចំណែកលើក កម្ពស់គុណភាពសេវាសុខាភិបាល។
សូមជម្រាបថា សន្និសីទវេជ្ជសាស្ត្រសន្និសីទលើកទី៧នេះ មានគោលបំណងចែករំលែកចំណេះដឹង ផ្តោតលើការការពារ ការបង្ការជំងឺដែល អាចធ្វើបាន ដោយទប់ស្កាត់ការវិវត្តទៅរក ភាពធ្ងន់ធ្ងរ ដើម្បីគុណភាព សុវត្ថិភាពជីវិតរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរ ជាពិសេសគឺ សុខភាពមាតា ទារកនិងកុមារ៕
ដោយ៖ ហេង សម្បត្តិ -ថេត វិចិត្រ






