អាមេរិកព្រមឲ្យសង់ទីតាំងទ័ពអាកាសកាតា បន្ទាប់ពីប្រទេសនេះត្រូវបានអ៊ីស្រាអែលវាយ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកអាមេរិកបានប្រកាស ពីកិច្ចព្រមព្រៀង សាងសង់ទីតាំងទ័ពអាកាសរបស់ប្រទេសកាតា នៅរដ្ឋ អៃដាហូ ក្រោយពេលដែលប្រទេសមួយនេះ ត្រូវបានវាយប្រហារតាមអាកាស ពីសំណាក់អ៊ីស្រាអែល។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបានប្រកាស កាលពីថ្ងៃសុក្រ ទី១០ ខែតុលា ថា ប្រទេសកាតា នឹងត្រូវបានអនុញ្ញាតឱ្យសាងសង់ មូលដ្ឋានទ័ពអាកាស នៅមូលដ្ឋាន Mountain Home នៅក្នុងរដ្ឋ Idaho ដែលនឹងផ្ទុកយន្តហោះចម្បាំង និងអាកាសយានិក F-15 ។

ការប្រកាសនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ដោយប្តេជ្ញា ការពាររដ្ឋឈូងសមុទ្រអារ៉ាប់ប្រឆាំងនឹងការវាយប្រហារ បន្ទាប់ពីមានការវាយអាកាស របស់អ៊ីស្រាអែល សំដៅទៅលើមេដឹកនាំក្រុមហាម៉ាស នៅក្នុងរដ្ឋធានី ដូហា របស់ ប្រទេសកាតា។

លោក ហេសិត បាននិយាយ នៅឯមន្ទីរប៉ង់តាហ្គោន ក្នុងពេលជួបរដ្ឋមន្ត្រីការពារជាតិប្រទេសកាតា ថា «យើងចុះហត្ថលេខា លើលិខិតទទួលយក ដើម្បីសាងសង់ កន្លែងកងទ័ពអាកាស Qatar Emiri នៅមូលដ្ឋានទ័ពអាកាស មោនធីន ហូមក្នុងរដ្ឋ អៃដាហូ»។

លោកបាននិយាយថា «ទីតាំងនេះនឹងធ្វើជាម្ចាស់ផ្ទះ នូវយន្តហោះចម្បាំង F-15 របស់ប្រទេសកាតា និងអ្នកបើកយន្តហោះ ដើម្បីបង្កើនការហ្វឹកហ្វឺនរួមគ្នារបស់យើង ក៏ដូចជា បង្កើនលទ្ធភាពប្រតិបត្តិការ»។

រដ្ឋមន្ត្រីកាតា បានសាទរចំពោះ ភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែង និង ទំនាក់ទំនងការពារជាតិដ៏ស៊ីជម្រៅ ដែលបានចែករំលែក ដោយប្រទេសទាំងពីរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner