អភិបាលខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ពលរដ្ឋនៅតំបន់បឹងព្រលិត រងផលប៉ះពាល់ដោយទឹកលិច

(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានដឹកនាំក្រុមមន្ត្រី នៃរដ្ឋបាលខណ្ឌ និងសង្កាត់ ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ជូនដល់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ៣០០គ្រួសារ ដែលរស់នៅតំបន់ផ្សារបឹងព្រលិត ស្ថិតក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កំពុងរងផលប៉ះពាល់ដោយបញ្ហាទឹកលិចផ្លូវ និងលំនៅឋាន នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ និងពិនិត្យស្ថានភាពជាក់ស្តែង អំពីទុក្ខលំបាក នៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

លោក ចេង មុនីរ៉ា បានផ្តែផ្តាំផ្ញើពាក្យសួរសុខទុក្ខពីសំណាក់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដែលឯកឧត្តមតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសនៅរៀងរាល់ពេលដែលបងប្អូនជួបការលំបាក។

លោកអភិបាលខណ្ឌ បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវថែទាំសុខភាពឲ្យបានល្អ , ថែទាំអនាម័យ នៃការរស់នៅ ពិសេសអាណាព្យាបាលដែលមានកូនតូចៗ ឬមនុស្សចាស់ជរា សូមមានការប្រុងប្រយ័ត្នចំពោះទឹកដែលកំពុងជន់លិច ជៀសវាងការដើរដួលរអិល ឬជួបគ្រោះថ្នាក់ជាយថាហេតុណាមួយ ។

បច្ចុប្បន្ននេះ កម្លាំងអាជ្ញាធរ បានខិតខំទាំងយប់ទាំងថ្ងៃ ក្នុងការប្រើគ្រប់វិធីសាស្ត្រ ដើម្បីព្យាយាមរំដោះទឹកចេញពីតំបន់ខាងលើ ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីបង្កខណៈងាយស្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner