លោក ត្រាំ ផ្តើមទស្សនកិច្ចនៅមជ្ឈិមបូព៌ា

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចាប់ផ្តើមដំណើរទស្សនកិច្ច នៅតំបន់មជ្ឈិមបូព៌ា។

លោក Trump ត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីប ដើម្បីអបអរសាទរបទឈប់បាញ់ នៅតំបន់ហ្គាហ្សា និង កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។

ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅឯមូលដ្ឋានរួម Andrews មុនពេលឡើងយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានលើកឡើងថា «ពិសេសណាស់…នេះនឹងក្លាយជាពេលវេលាដ៏ពិសេសមួយ អ្នករាល់គ្នារំភើបចិត្តយ៉ាងខ្លាំងចំពោះពេលវេលានេះ»។

នៅពេលសួរថា តើលោកមានទំនុកចិត្តថា ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ត្រូវបានបញ្ចប់ ឬយ៉ាងណា? មេដឹកនាំវ័យ ៩៧ឆ្នាំ រូបនេះ បានបញ្ជាក់ថា «សង្រ្គាមចប់ហើយ»។ នៅពេលសួរថាតើបទឈប់បាញ់នឹងបន្តឬអត់ លោកបានបន្ថែមថា «ខ្ញុំគិតថា វានឹងបន្ត ខ្ញុំគិតថា ពួកគេធុញទ្រាន់នឹង ការប្រយុទ្ធគ្នា រាប់សតវត្សមកហើយ»។

សម្រាប់ទស្សនកិច្ចនៅអ៊ីស្រាអែល លោក Trump នឹងទៅជួបក្រុមគ្រួសារចំណាប់ខ្មាំង ដែលត្រូវបានក្រុមហាម៉ាស់ ចាប់ពង្រត់ នៅក្នុងការវាយប្រហារឆ្លងព្រំដែន នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ មុនពេល លោកត្រូវថ្លែងទៅកាន់សភាអ៊ីស្រាអែល ក្នុងទីក្រុងហ្ស៊េរុយសាឡិម។

បន្ទាប់មក លោក Trump នឹងធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ជាកន្លែងដែលរូបលោក និង ប្រធានាធិបតី Abdel Fattah al-Sisi នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល នៃមេដឹកនាំពិភពលោក ជាង ២០ប្រទេស ដើម្បីគាំទ្រផែនការរបស់លោក ត្រាំ ក្នុងការបញ្ចប់សង្រ្គាម Gaza និងលើកកម្ពស់សន្តិភាពមជ្ឈិមបូព៌ា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner