អាមេរិកអាចផ្តល់មីស៊ីលបាញ់បាន២,៥០០គីឡូម៉ែត្រ ឲ្យអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បានលើកឡើងថា អាមេរិកអាចនឹងផ្តល់មីស៊ីល បាញ់បាន ២,៥០០គីឡូម៉ែត្រ ឲ្យទៅអ៊ុយក្រែន ប្រសិនបើរុស្ស៊ី មិនព្រមបញ្ចប់សង្គ្រាម។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា ថា លោកអាចនឹងផ្តល់មីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយ ដែលទីក្រុងកៀវ អាចប្រើប្រាស់បាន ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។

លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One ខណៈដែលលោកកំពុងធ្វើដំណើរ ទៅកាន់ប្រទេសអ៊ីស្រាអែលថា រូបលោក និង ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានពិភាក្សា អំពីសំណើរបស់ លោក Zelenskyy សម្រាប់សព្វាវុធនានា រួមទាំង Tomahawks ផងដែរ។ ពួកលោកបាននិយាយ តាមទូរស័ព្ទ ជាមួយគ្នា នៅថ្ងៃសៅរ៍ និងអាទិត្យ។ កាំជ្រួច Tomahawk មានរយៈចម្ងាយ ២,៥០០គីឡូម៉ែត្រ ដែលឆ្ងាយល្មម អាចវាយប្រហារ បានជ្រៅ នៅក្នុងប្រទេសរុស្ស៊ី រួមទាំង ទីក្រុងម៉ូស្គូ ផងដែរ។

វិមានក្រឹមឡាំង បានព្រមានប្រឆាំងនឹងការផ្តល់ Tomahawks ណាមួយ ដល់អ៊ុយក្រែន ហើយ លោក Trump កាលពីថ្ងៃអាទិត្យ បាននិយាយថា ពួកគេនឹងជា “ជំហានថ្មីនៃការឈ្លានពាន” ប្រសិនបើត្រូវបានបញ្ចូលទៅក្នុងសង្រ្គាម។

លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនលក់មីស៊ីលដោយផ្ទាល់ ទៅឱ្យអ៊ុយក្រែនទេ ប៉ុន្តែ ផ្តល់ឱ្យទៅអង្គការ ណាតូ ដែលបន្ទាប់មក អាចផ្តល់ជូនសព្វាវុធទាំងនេះ បន្ត ដល់អ៊ុយក្រែន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner