តេក្វាន់ដូ WT ចាប់ផ្តើមផែនការចម្រាញ់ជ្រើសរើសយុវជនឆ្នើមត្រៀមកីឡាយុវជនអាស៊ីឆ្នាំ២០២៩ កម្ពុជាធ្វើម្ចាស់ផ្ទះ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានចាប់ផ្តែនអនុវត្តផែនការចម្រាញ់ជ្រើសរើសកីឡាករកីឡាការិនីវ័យក្មេងឆ្នើមៗត្រៀមសម្រាប់ ការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ។

ការចម្រាញ់នេះ បានធ្វើឡើង តាមរយៈព្រឹត្តិការណ៍ ការប្រកួតតេក្វាន់ដូ WT “HOPE League Taekwondo Competition The Best of The Best នៅពហុកីឡដ្ឋានជាតិជាតិអូឡាំពិក ឆ្នាំ២០២៥ ។

លោក ឆយ យ៉ុងស៊ុក គ្រូបង្វឹកក្រុមជម្រើសជាតិតេក្វាន់ដូ WT កម្ពុជា បានលើកឡើងថា ការប្រកួតនេះ ជាការអនុវត្តតាមផែនការដើម្បីចម្រាញ់ជ្រើសរើសរកីឡាករវ័យក្មេងឆ្នើមៗពោពេញដោយទេពកោសល្យជ្រើសរើសមកដុសខាតដោយខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT ដើម្បីឱ្យកីឡាករកីឡាការិនីវ័យក្មេងក្លាយជាសក្កានុពលប្រកួតប្រជែងដោយគុណក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

គ្រូជម្រើសជាតិខាងលើ បានគូសបញ្ជាក់ថា សម្រាប់ការអនុវត្តឆ្នាំដំបូងនេះ មុននិងកីឡាករកីឡាការិនីឈានមកចូលរួមក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិនេះ យើងបានរៀបចំប្រកួតជម្រុះតាមបណ្តាក្លឹបរាជធានី ខេត្តចំនួន២ដង ហើយកីឡាករដែលឈានចូលការប្រកួតជម្រុះដំណាក់កាលទី៣នេះ គឺស្ថិតនៅក្នុងការសម្លឹងមើលរបស់គណៈកម្មការ ជ្រើសរើសដើម្បីដុសខាតពង្រឹងសមត្ថភាពដោយខេមរកីឡាតេក្វាន់ដូWT។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ការប្រកួតតេក្វាន់ដូ WT “HOPE League Taekwondo Competition The Best of The Best គឺបានបង្កើតឡើងក្នុងឆ្នាំ២០១៥មកម្លេះ។ ហើយ សម្រាប់ឆ្នាំ២០២៥នេះ គឺជាឆ្នាំដំបូងនៃផែនការឆ្ពោះទៅឆ្នាំ២០២៩កីឡាអូឡាំពិកយុវជនអាស៊ីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ មាន ៥រាជធានី ខេត្ត ដែលជាប់វគ្គជម្រុះទី១ និងទី២ សរុបកីឡាករកីឡាការិនីចំនួន ៤៤នាក់។ សម្រាប់វិញ្ញសាមានសម្ដែងមេគុន និងប្រយុទ្ធ និងកីឡាករកីឡាការិនីចន្លោះអាយុ ៨ឆ្នាំដល់ ១៧ឆ្នាំ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner