ចិន និងកូរ៉េខាងជើងប្តេជ្ញាពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត
ប៉េកាំង ៖ ប្រទេសចិនបានប្រកាសត្រៀមខ្លួនជាស្រេច នៅក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយកូរ៉េខាងជើង ឱ្យឈានដល់កម្រិតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ទាំងក្នុងកិច្ចការថ្នាក់តំបន់ និងអន្តរជាតិ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ KCNA បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ីន ជីនពីង បានថ្លែងបែបនេះនៅក្នុងសារលិខិតផ្ញើទៅកាន់មេដឹកនាំកំពូលកូរ៉េខាងជើងកាលពីថ្ងៃទី៩ ខែតុលា ដែលនេះជាការតបសារលិខិតរបស់លោក គីម ជុងអ៊ុន ក្នុងឱកាសអបអរសាទរខួបបង្កើតគណបក្សកុម្មុយនីស្តចិន។
យោងតាមខ្លឹមសារលិខិតរបស់លោកប្រធានាធិបតី ស៊ី, ប្រទេសចិន និងកូរ៉េខាងជើង គឺជាប្រទេសជិតខាងល្អ និងជាមិត្តល្អ ចេះចែករំលែកវាសនា និងជួយគ្នាទៅវិញទៅមក ហើយមិត្តភាពនេះបាននិងកំពុងរឹងមាំកាន់តែខ្លាំងឡើង។
មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំទាំងពីរថែមទាំងបានសន្យាលើកកម្ពស់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីថែមទៀត កាលពីជំនួបអំឡុងលោក គីម ជុងអ៊ុន បំពេញទស្សនកិច្ចមកកាន់ប្រទេសចិន កាលពីខែកញ្ញា៕


ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា