យន្តហោះ F-35 ដំបូងបានទៅដល់បែលហ្សិក
ព្រុចសែល ៖ យន្តហោះចម្បាំង F-35 របស់អាមេរិក ចំនួនបីគ្រឿងដំបូង ដែលបញ្ជាទិញ ដោយប្រទេសបែលហ្ស៊ិក បានទៅដល់មូលដ្ឋានយោធា របស់ប្រទេសនេះហើយ កាលពីថ្ងៃទី១៣ ខែតុលា។
យន្តហោះ ទីបួន ត្រូវលុបចោលការមកដល់របស់ខ្លួន ដោយសារកំហុសបច្ចេកទេស។ លោក Frederik Vansina ប្រមុខការពារជាតិនៃកងកម្លាំងប្រដាប់អាវុធ បែលហ្ស៊ិក មានប្រសាសន៍ថា យន្តហោះ F-35 ផ្តល់ឱ្យប្រទេសបែលហ្ស៊ិក នូវឋានៈខ្ពស់ជាងអ្នកដទៃ នៅក្នុងការប្រកួតប្រជែង។
កន្លងមក បែលហ្ស៊ិក បានទទួលយន្តហោះ F-35A ចំនួន៨គ្រឿង ដែលត្រូវបានប្រើប្រាស់ជាទ្រព្យសកម្មហ្វឹកហ្វឺនពិសេស។ ទីបំផុត គ្រោងនឹងដាក់ពង្រាយ ម៉ូដែលថ្មីៗ ជាផ្លូវការ។
កងទ័ពអាកាសរបស់ខ្លួនរំពឹងថា នឹងសម្រេចបាន នូវសមត្ថភាពប្រតិបត្តិការពេញលេញជាមួយនឹងប្រភេទថ្មី ចូលមកដល់បន្ថែមទៀត នៅឆ្នាំ២០៣០ ដែលចំណុចនេះ គួរតែមានអ្នកបើកយន្តហោះចម្បាំង ចំនួន៦៧នាក់។
គួរបញ្ជាក់ដែរថា យន្តហោះចម្បាំង ៣គ្រឿងមក នាពេលនេះ ផលិតដោយក្រុមហ៊ុន Lockheed Martin ជាមួយនឹងប្រភេទជំនាន់ទី ៥ ដើម្បីជំនួស សេរីចំណាស់របស់ខ្លួន មុនពេលចុងបញ្ចប់ នៃទសវត្សរ៍នេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត