ឧបករណ៍នេសាទខុសច្បាប់ជាច្រើនមុខ ត្រូវបានខណ្ឌរដ្ឋបាលជលផលកំពង់ចាមបង្រ្កាប
កំពង់ចាម៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើនមុខ ត្រូវបានកម្លាំងរដ្ឋបាលជលផលខេត្តកំពង់ចាមរកឃើញនិងបំផ្លាញចោលកាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ។
ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម,ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកកងមាស កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ និងរាយប៉ាយ បានចុះរុះរើនិងបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅចំណុចព្រែកមេ ស ឃុំស្ដៅ, ចំណុចអ្នកតាប៉ោត និងចំណុចទួលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស ។
កម្លាំងចម្រុះបានបំផ្លាញចោល នៅនឹងកន្លែងរួមមាន ឧបករណ៍សម្រាប់ឆក់ត្រីមួយកំប្លេរ,ឧបករណ៍លូស្បៃមុងចំនួន ២៦មាត់,របាំងស្បៃមុងប្រវែង ១ ៣២៥ ម៉ែត្រ,បង្គោលចម្រឹងចំនួន ៣៩៥ដើមនិងចាក់លែងកូនត្រីចម្រុះទម្ងន់ ១១៥គីឡូក្រាមចូលបឹងធម្មជាតិវិញ ។
ក្នុងសកម្មភាពនេះជនល្មើសបានគេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់៕
ដោយ៖លី ពៅ




