រដ្ឋបាលខេត្តសៀមរាបប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ខួបគម្រប់១៣ឆ្នាំ
អត្ថបទដោយ៖
ប៊ុន រដ្ឋា
សៀមរាប៖រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ (១៥ តុលា ២០១២-២០២៥) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅព្រះរាជដំណាក់ក្រុងសៀមរាប ។

ពិធីប្រព្រឹត្តទៅក្រោមវត្តមានចូលរួមឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាល ប្រជាពលរដ្ឋយ៉ាងកុះករ។

សូមបញ្ជាក់ថានៅទូទាំងខេត្តសៀមរាប គ្រប់ទីវត្តអារាម គ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ក៏បានរៀបចំធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋដូចគ្នានេះដែរ៕
ដោយ៖ប៊ុនរដ្ឋា



