បើកការដ្ឋានធ្វើផ្លូវកៅស៊ូនិងបេតុងប្រវែងជាង៤០គីឡូម៉ែត្រនៅខេត្តកំពង់ឆ្នាំង បើកការដ្ឋាន

កំពង់ឆ្នាំង៖ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងចំនួន​ប្រាំមួយ​ខ្សែប្រវែង ៤០,៥០គីឡូម៉ែត្រ ស្ថិតនៅ​ក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្រារព្ធបើកការដ្ឋាន​កាលព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០២៥​ក្រោមវត្តមានចូលរួម​របស់ឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។

ក្នុងពិធីដែលរៀបចំឡើងនៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹក​ផុស​ឯកឧត្តម ឆាយ ឫទ្ធិសែន បានចូលរួម​អបអរសារទរ​​ជាមួយ​ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋស្រុក​ទឹកផុស និងស្រុកកំពង់ត្រឡាច ដែលទទួលបានសមិទ្ធផលថ្មីនា​ឱកាសនេះ។ ឯកឧត្តមគូសរំលេចអំពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមាន​ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ​បរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ។ក្រសួងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដូចពាក្យស្លោក “មានផ្លូវគឺមាន​ក្តីសង្ឃឹម”។

សមិទ្ធផលដែលសម្រេចបាន និងកំពុងបើកការដ្ឋាននាពេលនេះ គឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញ​ពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយក​ជីវិត​ធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេ្ទសក៍ឯក និងប្រតិបត្តិករ​នយោបាយ​ឈ្នះឈ្នះ និងកំពុងបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៕

ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner