ក្រសួងបរិស្ថានប្រកាសចាត់វិធានការផ្លូវច្បាប់សិប្បកម្មផលិតគ្រឿងសង្ហាររឹមរបស់បុរី ប៉េង ហួត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះបានបញ្ជាក់ពីការចាត់វិធានការច្បាប់ចំពោះសិប្បកម្មផលិតគ្រឿងសង្ហារឹមរបស់បុរី ប៉េង ហួត ដែលមានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោងតាមក្រសួងបរិស្ថានដែលបញ្ជាក់ប្រាប់ដល់ អ្នកឧកញ៉ាម្ចាស់បុរីប៉េងហួត(បឹងស្នោរ)ឱ្យដឹងថា សិប្បកម្មមួយកន្លែងនេះបានដំណើរការអាជីវកម្មដោយកាត់ម៉ាប និងជ្រៀកភ្លី នៅទីតាំងខាងក្រៅអគារធ្វើឱ្យមានសំឡេង និងលម្អង តូចៗហើរទៅបរិយាកាស អាចបង្កឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្បែរខាង។

ក្រសួងបានលើកឡើងថា សិប្បកម្ម ពុំមានកិច្ចសន្យា ការពារបរិស្ថាន ពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់ និងការទុកដាក់សំណល់នៅទីវាលក្នុងទីតាំងបុរី ដោយមិនបានដឹកជញ្ជូនយកចោលនៅទីលានទុកដាក់សំណល់ ដែលសកម្មភាពនេះល្មើសនឹងមាត្រា ១៧៣ មាត្រា ៦៦៨ នៃក្រមបរិស្ថាន និង ធនធានធម្មជាតិ ។

ក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ដល់ អ្នកឧកញ៉ា សិប្បកម្មផលិត គ្រឿងសង្ហារិមរបស់បុរី ប៉េង ហួត (បឹងស្នោរ) មានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែរថា សិប្បកម្មនេះបានដំណើរការអាជីវកម្មដោយកាត់ម៉ាប និងជ្រៀកភ្លឺ នៅទីតាំងខាងក្រៅអគារធ្វើឱ្យមានសំឡេង និងលម្អងតូចៗហើរទៅបរិយាកាស អាចបង្កឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្បែរខាង។ សិប្បកម្ម ពុំមានកិច្ចសន្យា ការពារបរិស្ថាន ពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់ និងការទុកដាក់សំណល់នៅទីវាលក្នុងទីតាំងបុរី ដោយមិនបានដឹកជញ្ជូនយកចោលនៅទីលានទុកដាក់សំណល់ ដែលសកម្មភាពនេះល្មើសនឹងមាត្រា១៧៣ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

ក្នុងន័យនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ការបំពុលបរិស្ថាន និងសុខភាពសាធារណៈ ឱ្យខាងតែបាន ក្រសួងបរិស្ថានសម្រេចដូចខាងក្រោម៖

១-សិប្បកម្មត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន) រៀល ដោយត្រូវមកបង់ប្រាក់ពិន័យនេះនៅច្រកចេញចូលតែមួយរបស់ក្រសួងបរិស្ថាន ឱ្យបានរួចរាល់មុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ជាកំហិត។

២-ត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងសម្រេច ឱ្យបានរួចរាល់មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ជាកំហិត។

៣-ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់រឹង សំណល់រាវ សំណល់គ្រោះថ្នាក់ និងលិខិត បញ្ជាក់គុណភាពខ្យល់ក្នុងអគារ ពីក្រសួងបរិស្ថាន ឱ្យបានរួចរាល់មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាកំហិត។

៤-ត្រូវរៀបចំឱ្យមានរោងសម្រាប់ទុកដាក់សំណល់រឹងទៅតាមប្រភេទឱ្យបានត្រឹមត្រូវ ដោយ ចៀសវាងការទុកដាក់ ឬ ដុតចោលនៅទីវាល ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងត្រូវដឹកជញ្ជូនចេញដោយក្រុមហ៊ុនដែលមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន ឱ្យបានរួចរាល់មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាកំហិត។

៥-ត្រូវរៀបចំអាងចម្លោះសម្អាតសំណល់រាវចេញពីសកម្មភាពបាញ់ថ្នាំ ឱ្យបានរួចរាល់មុន ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ជាកំហិត។

៦-ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាត់ម៉ាប និងជ្រៀកខ្លី នៅទីតាំងខាងក្រៅអគារផលិតកម្ម។

៧-សិប្បកម្មត្រូវប្តូរទៅទីតាំងផ្សេង ឱ្យឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។

៨-ត្រូវរៀបចំឱ្យមានបុគ្គលិកទទួលខុសត្រូវផ្នែកបរិស្ថាន ប្រចាំសិប្បកម្ម។

ជាមួយគ្នានេះក្រសួងបរិស្ថានបានបញ្ជាក់ដែរថា ក្នុងករណីសិប្បកម្មមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់ជាធរមាន និងផ្អាកផលិតកម្មជាបណ្តោះអាសន្ន ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner