សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាពនៅតំបន់ហ្គាហ្សា ដែលបានចុះហត្ថលេខានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសអេហ្ស៊ីប ដោយ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក ឯកឧត្តម អាប់ដែល ហ្វាតា អ៊ែល-ស៊ីស៊ី ប្រធានាធិបតី នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ព្រះអង្គម្ចាស់ តាម៉ីម ពិន ហាម៉ាត់ អាល់-ថានី ព្រះចៅ នៃរដ្ឋកាតា និងឯកឧត្តម វ៉ីស៊ីប តាយយ៉ុប អ័រដូហ្គាន់ ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ។

កម្ពុជាសូមកោតសរសើរដល់ការដឹកនាំរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាម៉េរិក និងអ្នកសម្របសម្រួលទាំងអស់ ចំពោះការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការ សម្រេចបាននូវលទ្ធផលនេះ និងសង្ឃឹមថា កិច្ចព្រមព្រៀងសន្តិភាពនេះនឹងត្រួសត្រាយផ្លូវសម្រាប់ សន្តិភាពយូរអង្វែង និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញសម្រាប់ភាគីទាំងពីរ។

កម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរ និងលើកទឹកចិត្តគ្រប់ ភាគីឱ្យបន្តការសន្ទនាស្របតាមសេចក្តីសម្រេចពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ និងច្បាប់ អន្តរជាតិ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner