ឥណ្ឌានឹងចាយជាង ៧ ពាន់លានដុល្លារ ទិញម៉ាស៊ីនយន្តហោះចម្បាំងផលិតក្នុងស្រុក

ញូវដែលី ៖ ប្រទេសឥណ្ឌានឹងជះលុយដល់ទៅ ៧.៤៤ពាន់លានដុល្លារ ដើម្បីបញ្ជាទិញម៉ាស៊ីនយន្តហោះចម្បាំងផលិតក្នុងស្រុក ដែលកំពុងស្ថិតក្រោមដំណើរការអភិវឌ្ឍន៍រហូតដល់ឆ្នាំ ២០៣៥។ នេះបើតាមការបញ្ជាក់របស់មន្រ្តីការពារជាតិ។

លោក S. V. Ramana Murthy ជានាយកវិទ្យាស្ថានស្រាវជ្រាវផ្នែកឧស្ម័ន ដែលគ្រប់គ្រងដោយរដ្ឋ បាននិយាយថា ប្រទេសឥណ្ឌាត្រូវការម៉ាស៊ីនយន្តហោះចម្បាំងដល់ទៅ ១,១០០គ្រឿង សម្រាប់កម្មវិធីផលិតយន្តហោះចម្បាំងប្រភេទផ្សេងៗគ្នា ដែលកំពុងដំណើរការផលិតជាដំណាក់កាលៗ។

កម្មវិធីមានអាយុរាប់ទសវត្សរ៍របស់ឥណ្ឌាមួយនេះ នឹងផ្តោតសំខាន់លើការអភិវឌ្ឍយន្តហោះចម្បាំង Tejas ជាមួយនឹងការបំពាក់ម៉ាស៊ីនយន្តហោះផលិតក្នុងស្រុក Kaveri ដែលសព្វថ្ងៃ នៅពុំទាន់ដាក់ដំណើរការនៅឡើយទេ ដោយសារតែជួបបញ្ហាកង្វះបច្ចេកទេស។

បច្ចុប្បន្ន លោក Murthy កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង នៅក្នុងកិច្ចសហការផលិតម៉ាស៊ីនយន្តហោះចម្បាំងជាមួយដៃគូអន្តរជាតិ ដើម្បីជំរុញអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ ដំបូងគេរបស់ឥណ្ឌា។

មន្រ្តីឥណ្ឌាបាននិយាយថ្មីៗនេះថា គំរូយន្តហោះចម្បាំងបំបាំងកាយ ដែលមានឈ្មោះថា Advanced Medium Combat Aircrafg ហៅកាត់ (AMCA) ត្រូវបានគេរំពឹងថា នឹងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៨៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner