ឆេះព្រលាន្តបង់ក្លាដេស ផ្អាកការហោះហើរទាំងអស់
ដាក្កា ៖ ភ្លើងឆាបឆេះនៅឯចំណតអាកាសយានដ្ឋាន ស្ថិតនៅក្នុងប្រទេសបង់ក្លាដេស នាំឲ្យមានការផ្អាកជើងហោះហើរ ទាំងអស់។
ក្រុមមន្ត្រីបាននិយាយថា អគ្គីភ័យដ៏ធំមួយបានឆាបឆេះ ចំណតដឹកទំនិញ នៃ អាកាសយានដ្ឋានអន្តរជាតិសំខាន់ របស់ប្រទេសបង់ក្លាដែស ក្នុងទីក្រុងដាក្កា កាលពីថ្ងៃសៅរ៍ ដោយបង្ខំឱ្យអាជ្ញាធរផ្អាកជើងហោះហើរទាំងអស់។ ចំណតអាកាសយានដ្ឋានសំខាន់នេះ មិនត្រូវបានប៉ះពាល់ធ្ងន់ធ្ងរទេ ប៉ុន្តែ ពពកខ្មៅក្រាស់ បានបោកបក់ ពាសពេញផ្លូវរត់។
អ្នកនាំពាក្យ សេវាពន្លត់អគ្គីភ័យ លោក Talha bin Zasim បាននិយាយថា អង្គភាពពន្លត់អគ្គីភ័យចំនួន ៣៧ បានចូលរួមប្រយុទ្ធនឹងអណ្តាតភ្លើង ដែលបានរលត់ទៅវិញ នៅពេលរសៀល ហើយក្រោយមក បានទទួលការពង្រឹង ពីកងកម្លាំងសន្តិសុខ។
អាជ្ញាធរអាកាសយានដ្ឋាន មិនបានលើកទូរស័ព្ទ ភ្លាមៗទេ ប៉ុន្តែ កាសែត The Daily Star ដែលដកស្រង់សម្តី មន្ត្រីអាកាសយានដ្ឋាន បាននិយាយថា ជើងហោះហើរត្រូវបានបង្វែរ ទៅអាកាសយានដ្ឋានផ្សេងទៀត។
ជាមួយនឹងក្រុមអ្នកពន្លត់អគ្គីភ័យ ដែលកំពុងពន្លត់ភ្លើង អាកាសយានដ្ឋានត្រូវបានគេរំពឹងថា ចាប់ផ្តើមប្រតិបត្តិការឡើងវិញ ក្នុងរយៈពេលប៉ុន្មានម៉ោង។
លោក Moinul Ahsan មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានសុខាភិបាល បាននិយាយថា មនុស្ស យ៉ាងហោចណាស់ ៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយរងរបួសស្រាល។ មូលហេតុនៃការឆាបឆេះនេះ មិនទាន់ដឹងភ្លាមៗ នៅឡើយទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត