មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានរៀបចំកម្មវិធី «ពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៥»

(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) សហការរៀបចំដោយការិយាល័យផ្តល់ព័ត៌មានអំពីការសិក្សានៅប្រទេសជប៉ុនប្រចាំតំបន់អាស៊ាន/សាកលវិទ្យាល័យ អូកាយ៉ាម៉ា ចំនួន ១០បានរៀបចំកម្មវិធី «ពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៥»សិស្សានុសិស្សនិងដែលមានបំណងបន្តការសិក្សានៅប្រទេសជប៉ុន ។

កម្មវិធីពិព័រណ៍នេះ ធ្វើឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានវត្តមានចូលរួមដោយសាកលវិទ្យាល័យល្បីៗនិងស្ថាប័នផ្តល់អាហារូបករណ៍ជាច្រើនមកពីប្រទេសជប៉ុន ដោយក្នុងនោះក៏មានទាំងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship) និងភ្នាក់ងារផ្តល់ជំនួយនិស្សិតបរទេសនៃអង្គការផ្តល់ជំនួយនិស្សិតជប៉ុន (JASSO) ផងដែរ។

ក្នុងឱកាសនេះផងដែរ អ្នកចូលរួមទាំងអស់មានឱកាសសាកសួរព័ត៌មានពីអ្នកតំណាងរបស់សាកលវិទ្យាល័យដោយផ្ទាល់ និងស្វែងយល់លំអិតអំពីព័ត៌មានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។មិនតែប៉ុណ្ណោះអតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន ក៏នឹងចែករំលែកបទពិសោធន៍ពីជីវិត ជានិស្សិតបរទេសដែលរស់នៅ និងសិក្សានៅក្នុងប្រទេសជប៉ុន ក៏ដូចជាចែករំលែកពីរបៀបនៃការទទួលបានឱកាសទៅសិក្សានៅក្នុងប្រទេសជប៉ុនរបស់ពួកគាត់ផងដែរ។

លើសពីនេះទៅទៀតនោះ អ្នកចូលរួមទាំងអស់ក៏មានឱកាសក្នុងការដាក់សុំអាហារូបកណ៍ទៅកាន់សាកលវិទ្យាល័យ ដែលខ្លួនពេញចិត្តនៅអំឡុងពេលនៃកម្មវិធីពិព័រណ៍ផងដែរ។សំរាប់អ្នកមានបំណងទៅបន្តការសិក្សានៅប្រទេសជប៉ុន ឬចង់ដឹងអំពីព័ត៌មានក្នុងការដាក់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីកម្មវិធី សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) “Cambodia-Japan Cooperation Center” ឬ ទំព័រហ្វេសប៊ុកផ្លូវការ CJCC Culture ឬគេហទំព័រ www.studyinjapan-cambodia.com៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner