ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងស្រុកជល់គីរី និង ស្រុករលាប្អៀរ
(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយ លោកជំទាវ កែ ច័ន្ទមុនី ឯកឧត្ដម ឡុង ឈុនឡៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងដោយមានការនិមន្តចូលរួមពី ព្រះធម្មវនវាសី ចន្ទ មុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បានអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេក្នុងស្រុកជលគីរី ចំនួន ១៥០ គ្រួសារ និង ស្រុករលាប្អៀរ ចំនួន ៧៤គ្រួសារ ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ រាជរដ្ឋាភិបាលកម្ពុជា គឺនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ទីណាមានការលំបាក ទីនោះគឺមានកាកបាទក្រហមកម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារថ្នាក់កណ្ដាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងចូលរួមជួយសម្រាលទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋភ្លាមៗ មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់វេទនានោះឡើយ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បាននាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕
សុខ គឹមសៀន














