សម្តេចនាយករដ្ឋមន្ត្រី ៖ អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ នឹងមិនវិនិយោគទៅឯកជននោះទេ

(កណ្ដាល)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ នឹងមិនវិនិយោគទៅឯកជននោះទេ​ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ដូច្នេះ ក្នុងពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F តម្លៃជាង២០០០លានដុល្លារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោយអាកាសយានដ្ឋាននេះ បានធ្វើប្រតិបត្តិការទទួលជើងហោះហើរបានជាង១ខែ ពោល គឺចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥មក ។

សម្ដេចធិបតី បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានចាស់ មិនបាត់ទៅណាទេ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋ ដោយរដ្ឋចំណាយថវិកា ក្នុង ១ឆ្នាំ ៣លានដុល្លារ ដើម្បីថែទាំ ។ ព្រលានចាស់នេះ រដ្ឋ គ្មានផែនការលក់ឱ្យវិស័យឯកជនទេ ប៉ុន្ដែរដ្ឋរក្សាទុក ថែទាំ សម្រាប់ការប្រើប្រាស់ ។

សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គ្មានគោលការណ៍លក់ផ្នែកណាមួយទៅវិស័យឯកជននោះទេ ខណៈកន្លងទៅ មានជនខិលខូច បានក្លែងបន្លំឈ្មោះ និងហត្ថលេខាសម្ដេចធិបតី និងសម្ដេចតេជោ រត់ការលក់ដីធ្លីព្រលានចាស់នេះ ប៉ុន្ដែត្រូវបានឃាត់ខ្លួនដាក់ពន្ធនាគារហើយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ថា​ អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ នឹងមិនវិនិយោគទៅឯកជននោះទេ ប៉ុន្ដែរដ្ឋរក្សាទុក ថែទាំ សម្រាប់ការប្រើប្រាស់ ដោយត្រូវ៖ ១/​ រក្សាផ្លូវចុះចត ទុកប្រេីប្រាស់តាមជាក់ស្តែង, ២/​ រៀបចំជាសួនច្បារសាធារណ: ដើម្បីជាប្រយោជន៍របស់សាធារណៈជន ប្រជាពលរដ្ឋទូទៅ និង៣/​ រៀបចំអគារដែលមានស្រាប់ សម្រាប់បម្រេីដល់វិស័យពាណិជ្ជកម្ម​ ឬសារមន្ទីរ​ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner