សម្តេចតេជោ៖ ខ្ញុំពិតជាមានការខកចិត្ត ចំពោះអំពើមិនគប្បីរបស់ក្រុមលោកK01 ដែលប្រព្រឹត្តអំពើជ្រុលនិយម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរលើបណ្ដាញសង្គម នាយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ថា ខ្ញុំទើបបានមើលវីដេអូ មានរយៈពេលជាង៨នាទី របស់ក្រុមដែលដឹកនាំដោយលោកK01 ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។

ខ្ញុំពិតជាមានការខកចិត្ត ចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះ ពិសេសសម្រាប់លោកK01 តែម្តង។

ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់ គឺជាអំពើទៅហួសពីស្នេហាជាតិ និងជារបៀបក្រុមនិយមជ្រុលហួសហេតុ។

ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ មានស្ទើរតែ៩៩ភាគរយទៅហើយ មិនថា ប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេ។

ចំណោទបញ្ហានៅត្រង់អាជីវកលក់ដូរ ដែលមានទំនិញថៃនៅសល់តើឲ្យពួកគាត់យកទៅណា? ដុតបំផ្លាញចោល ឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ?ប្រសិនបើK01 មានប្រាក់ សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះ ធ្វើជាចំណីសត្វ ប្រសើរជាងដុតចោលដូច K01 បានធ្វើដែលមានក្នុងវីដេអូនេះ។ បើមនុស្សមិនទទួលទាន ទុកឲ្យសត្វសុី ប្រសើរជាងដុត ឬកំទេចចោល។

ខ្ញុំសូមឲ្យK01 បញ្ឈប់សកម្មភាពបែបឆ្កួតៗនេះជាបន្ទាន់ និងចូលរួមពង្រឹងតម្លៃសីលធម៌ សុជីវធម៌ គុណធម៌ និងភាពថ្លៃថ្នូររបស់ជាតិ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner