ប្រជាពលរដ្ឋចំនួន ១០ ភូមិ ក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ទទួលអំណោយ ក្រុមការងាររាជរដ្ឋាភិបាល និង ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម អ៊ុក ពញ្ញារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម  គឹម វាសនា ព្រមទាំង ឯកឧត្តម លោកជំទាវ និង ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋ ចំនួន ៨០គ្រួសារ រងគ្រោះដោយសារទឹកជំនន់នៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជល់គីរី ។

ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ដោយសារស្ថានភាពទឹកជំនន់ ដែលបានជន់ឡើងនៅបែក ខាងលើនៃទន្លេមេគង្គ ហើយបានហូរធ្លាក់ចុះមកទន្លេបាសាក់ ទន្លេមេគង្គក្រោម ហើយមួយផ្នែកបានហូរធ្លាក់មកទន្លេសាបបានធ្វើឲ្យចាល់ ទើបបណ្ដាលឲ្យ ជន់លិច លំនៅដ្ឋាន របស់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ វាលជំនាប តាមដងទន្លេ ។

កន្លងមកក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងក៏ដូចជាអាជ្ញាធរខេត្ត ស្រុក មិនដែលព្រងើយកន្តើយ បានចុះជួយទាន់ពេលវេលា ទោះស្ថានភាពទីតាំងលំបាកយ៉ាងណាក៏ដោយ ។ ជាក់ស្ដែងថ្ងៃនេះក្រុមការងារ បានមកជួបបងប្អូនប្រជាពលរដ្ឋចំនួន ៨០គ្រួសាររស់នៅក្នុងភូមិចំនួន ១០ ក្នុងឃុំកោះថ្កូវ ស្រុកជលគិរី ដោយបាននាំយកនូវអំណោយសង្គ្រោះ ជូនបងប្អូនទាន់ពេលវេលា។

លោក ដូវ គឹមស៊ីង អភិបាលស្រុកជលគីរី  បញ្ជាក់ថា ថ្ងៃនេះគឺជាលើកទី ២ ហើយដែលក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្តមអភិបាលខេត្តចុះមកចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះនៅស្រុកជលគីរី ដោយលើកទី១ បានចែកជូនចំនួន ១៥០គ្រួសារ និងថ្ងៃនេះចែកជូនចំនួន ៨០គ្រួសារ ៕

សុខ គឹមសៀន

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner