លោក ហ្សេលេនស្គី ទទូចសុំអាវុធចម្ងាយឆ្ងាយពីមេដឹកនាំអឺរ៉ុប

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍ ជំរុញឲ្យសម្ព័ន្ធមិត្តអឺរ៉ុបយល់ព្រមផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយដល់ប្រទេសរបស់គាត់ ក្រោយមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការផ្តល់មីស៊ីលដ៏កំណាច Tomahawk ឱ្យអ៊ុយក្រែនទប់ទល់នឹងរុស្ស៊ី។

ថ្លែងនៅចំពោះមុខមេដឹកនាំអឺរ៉ុបនៅទីក្រុងព្រុចសែល លោកប្រធានាធិបតី ហ្សេលេនស្គី បានទទូចឲ្យពួកគេយល់ព្រមផ្គត់ផ្គង់អាវុធរយៈចម្ងាយឲ្យបានឆាប់តាមដែលអាច និងផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក លោកថា អ៊ុយក្រែននឹងប្រើប្រាស់ផ្នែកដ៏ធំ នៃមូលនិធិណាមួយដែលមាន យកទៅទិញអាវុធផលិតនៅអឺរ៉ុប។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា លោកប្រធានាធិបិបតី ពូទីន ភ័យតក់ស្លុតប៉ុណ្ណា នៅពេលដែលអ៊ុយក្រែនទទូចសុំជំនួយមីស៊ីលរយៈចម្ងាយឆ្ងាយលេចឡើង។ ដោយសារតែលោក ពូទីន យល់ថា អាវុធរយៈចម្ងាយឆ្ងាយ ពិតជាអាចផ្លាស់ប្តូរទិសដៅរបស់សង្រ្គាមបាន។

លោកប្រធានាធិបតី ហ្សេលេនស្គី ក៏បានទទួលស្គាល់ដែរថា គាត់បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទទួលបានមីស៊ីល Tomahawk ពីអាមេរិក តែលោកប្រធានាធិបតី ត្រាំ បានច្រានចោលអំឡុងជំនួបនៅសេតវិមាន។

យ៉ាងណា អាវុធចម្ងាយឆ្ងាយមិនមែនមានតែនៅក្នុងដៃអាមេរិកមួយនោះទេ បណ្តារដ្ឋសមាជិកអឺរ៉ុបមួយចំនួនក៏មានពួកវាដែរ ក្នុងនោះរួមមានមីស៊ីល Tomahawk ដូច្នេះយើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពិភាក្សាស្នើសុំឱ្យរដ្ឋទាំងនោះអាចជួយរឿងនេះ។

គួរកត់សម្គាល់ មេដឹកនាំអឺរ៉ុបកំពុងជួបប្រជុំគ្នាពិភាក្សាអំពីផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក មានទំហំ ១៦២ពាន់លានដុល្លារ បង្វែរជាប្រាក់កម្ចីជួយដល់អ៊ុយក្រែន ប៉ុន្តែរុស្ស៊ីបានចេញមុខជំទាស់ភ្លាមៗ៕

ប្រភព ៖ the straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner