គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤តុលាបណ្តាលឱ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល ៨នាក់
ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែតុលាដល់ម៉ោង ១៤៖០០ ថ្ងៃទី២៤ ខែតុលា) បានកើតឡើងចំនួន ៩លើក (យប់ ៤លើក) បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ (ស្រី ២នាក់),រងរបួសសរុប៨នាក់ (ស្រី ១នាក់), រងរបួសធ្ងន់៧នាក់ (ស្រី ១នាក់) រងរបួសស្រាល១នាក់ និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ៤នាក់)។នេះយោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្បឿន ៣លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៣នាក់), មិនគោរពសិទ្ឋិ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៣នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់) ប្រជែង ១លើក (ស្លាប់ ១នាក់)និងបត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់ របួសស្រាល ១នាក់)៕
ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលថ្ងៃទី២៣ ខែតុលា (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២២ ខែតុលាដល់ម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែតុលា) បានកើតឡើងចំនួន ៦លើក (យប់ ៥លើក) បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ (ស្រី ២នាក់), រងរបួសសរុប ៥នាក់, រងរបួសធ្ងន់ ៤នាក់, រងរបួសស្រាល ១នាក់និងមិនពាក់មួកសុវត្ថិភាព ៧នាក់ (យប់ ៥នាក់)៕
ដោយ៖ង៉ាន ទិត្យ