មន្រ្តីជាន់ខ្ពស់សុខាភិបាល សូមឱ្យ បុគ្គលិកសុខាភិបាលគ្រប់មូលដ្ឋាន រាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ ពង្រឹងការពិនិត្យរាល់ករណីមរណភាពមាតា និងទារក

(ភ្នំពេញ)៖ លោកជំទាវ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានណែនាំដល់ បុគ្គលិកសុខាភិបាលគ្រប់មូលដ្ឋាន រាជធានី-ខេត្ត ត្រូវពង្រឹងការពិនិត្យរាល់ករណីមរណៈភាពមាតា និងទារកដោយដើម្បីកែលម្អនូវអ្វីដែលជាចំណុចខ្វះខាតដែលបានរកឃើញ) និងត្រូវផ្ញើ របាយការណ៍ឱ្យបានរហ័សមកគណៈកម្មាការពិនិត្យមរណភាពមាតា និងទារកថ្នាក់ជាតិតាមរយះលេខា ធិការដ្ឋានរបស់គណកម្មការ MPDSR ថ្នាក់ជាតិ ឱ្យបានមុន៣ម៉ោងក្រោយពីបានបញ្ចូលទិន្នន័យ ក្នុងប្រពន្ធ័។ ចំណែកក្រុមការងារត្រូវធ្វើការជាមួយគ្នា មិនអាចធ្វើកិច្ចការរៀងខ្លួនបានទេ។ ត្រូវកិច្ចសហការ គ្នាឱ្យបានល្អរវាងផ្នែកពាក់ព័ន្ធ មានដូចជាផ្នែកសម្ភព និងផ្នែកទារកផ្នែកសង្គ្រោះបន្ទាន់/សណ្តំក្នុងមន្ទីរពេទ្យក្នុងការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើតនិងការឆ្លើយតប ដើម្បីវិភាគករណី និមួយៗឱ្យបានគ្រប់ជ្រុងជ្រោយ ។

នេះជាប្រប្រសាសន៍ណែនាំ របស់ លោកជំទាវ អ៊ឹម សិទ្ធិការ្យ ខណៈតំណាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ក្នុងកម្មវិធីបិទវគ្គ បណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិនិត្យមរណភាពមាតា និង ទារកជុំវិញកំណើត និងការឆ្លើយតបសម្រាប់ថ្នាក់រាជធានី ខេត្ត នៅមន្ទីរពេទ្យព្រះអង្គឌួង។

ថ្លែងក្នុងពិធីបិទវគ្គនាឱកាសនោះដែរ លោក ជំទាវ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា ឆ្លងតាមរបាយការណ៌នៃវគ្គបណ្តុះបណ្តាលដែលបានរៀបចំ ៥ថ្ងៃចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី ២៤ តុលា កន្លងមកនេះ ឃើញថាលោក លោកស្រី ដែលជាថ្នាក់ដឹកនាំរបស់សុខាភិបាលខេត្ត និង មន្ទីពេទ្យខេត្តទាំង៥ រតនគីរី មណ្ឌលគីរី ប៉ៃលិន និង សៀមរាប បានខិតខំ និងចូលរួមយ៉ាងសកម្ម រួមទាំងការយកចិត្តទុកដាក់ពីគ្រូបង្គោល ថ្នាក់ជាតិ ឃើញថាបានទទួលលទ្ធផលល្អប្រសើរគួរជាទីពេញចិត្ត ។

លើសពីនេះលោកជំទាវ ក៏បានស្នើរៀបចំបង្កើតគណៈកម្មការពិនិត្យមរណភាពមាតា និង ទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) ថ្នាក់មន្ទីរពេទ្យខេត្ត និងមន្ទីរ ពេទ្យស្រុកឱ្យបាន ដោយអនុលោមតាមការណែនាំរបស់ពីធីសារជាតិស្តីពីការពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើត និងការឆ្លើយតបឆ្នាំ២០២៥ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់កាល ពីខែកក្កដាកន្លងទៅថ្មីៗនេះ ។

លោកជំទាវ អ៊ឹម សិទ្ធិការ្យ បានមើលឃើញជាក់ស្តែងលទ្ធផលនៃការវាស់ស្ទង់សមត្ថភាពមុនសិក្សារបស់សិក្ខាកាមបង្ហាញថា ការយល់ដឹងពី ការងារពិនិត្យស្រាវជ្រាវមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) ជាមធ្យមគឺ ៦៧.៥% ខណ:លទ្ធផលវាយតម្លៃក្រោយវគ្គសិក្សាសិក្ខាកាមទទួលបានពិន្ទុទាបបំផុត ៩៥% ។

ជាមួយគ្នានោះដែរ លោកជំទាវ អ៊ឹម សិទ្ធិការ្យបានផ្តល់អនុសាសន៍ផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្ត សូមអនុវត្តតាមផែនការ និងព្យាយាម បណ្តុះបណ្តាលបន្តដល់មន្ត្រីក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាពឱ្យបានគ្រប់គ្នា។ រកដៃគូជួយសម្រាប់ ការបណ្តុះបណ្តាលបន្ត បើមិនមានអ្នកជួយក៏សូមសហការជាមួយប្រធានមន្ទីរសុខាភិបាលឱ្យបានដើម្បី បន្តការបណ្តុះបណ្តាល។

លោកជំទាវ  អ៊ឹម សិទ្ធិការ្យ ក៏បានថ្លែងអំណរគុណដល់ ស្ថានទូតអូស្ត្រាលី អង្គការ UNFPAនិង អង្គការ WHO ដែលតែងតែជួយក្រសួង សុខាភិបាលលើការងារជាច្រើន ដែលទាក់ទងនឹងសុខភាពមាតា និងទារក និងសុខភាពផ្លូវភេទនិងថ្លែងអំណរគុណដល់ គ្រូបង្គោលទាំងអស់ដែលបានចំណាយពេលក្នុងការចែករំលែកចំណេះដឹងដល់មន្ត្រីសុខាភិបាលលើការ ងារ MPDSR ព្រមទាំង លោក លោកស្រីទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងពេលនេះ ទាំងនៅទីនេះផ្ទាល់ និង តាមប្រព័ន្ធ ZOOM ជាពិសេសថ្លែងអំណរគុណដល់មន្ទីរពេទ្យព្រះអង្គឌួង ដែលបានផ្តល់ទីតាំងបណ្តុះបណ្តាលសមរម្យសម្រាប់វគ្គ MPDSR នេះ ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner