ប្រាសាទព្រះខ័ន ដ៏ស្រស់ត្រកាល ជាមួយស្ថាបត្យកម្មពិសេស ក្បាច់ចម្លាក់ប្រណិតអមដោយទេសភាពបៃតងខ្ចី នារដូវវស្សា
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖ ប្រាសាទជាទីល្បីល្បាញមួយនេះ ស្ថិតនៅសង្កាត់នគរធំ ក្រុងសៀមរាប ក្នុងក្រុមប្រាសាទវង់ធំ ចេញតាមផ្លូវខ្លោងទ្វារដីឆ្នាំង ដែលជាទ្វារអង្គរធំទិសខាងជើង។
ប្រាសាទព្រះខ័ន ត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី១២ ក្នុងឆ្នាំ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិស ចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន។
ប្រាសាទនេះក៏ជាទីកន្លែងពេញនិយម ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនា និងផ្ដិតយករូបភាព ទេសភាពស្រស់ត្រកាល៕
ដោយ ៖ ម៉ាដេប៉ូ
















ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។