កម្ពុជាអបអរ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេក្លាយជាសមាជិកពេញសិទ្ធិទី១១របស់អាស៊ាន

ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យទី២៦ ខែតុលា ឆ្នាំ២០២៥ នេះសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជា​ណាចក្រកម្ពុជារួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើ​សេចក្តីថ្លែង​ការណ៍​ស្តីពីការចូលជាសមាជិកអាស៊ានរបស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្លាយជាសមាជិកពេញសិទ្ធិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ភ្លាមៗនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមអបអរសាទរដល់សាធារណរដ្ឋប្រជា​ធិបតេយ្យ​ទីម័រឡេស្តេ ក្លាយជាសមាជិក ពេញសិទ្ធិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឱកាសកិច្ច​ប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

ជាមួយគ្នានេះនៅថ្ងៃទី២៦ ខែតុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា​ចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ ជូន ឯកឧត្តម ចូហ្សេ ម៉ានូអ៊ែល រ៉ាមូស អរតា ប្រធានាធិបតីសាធារណរដ្ឋ​ប្រជាធិបតេយ្យទីម័រខាងកើត ក្នុងទិវាជាប្រវត្តិសាស្រ្តដែលទីម័រខាងកើត បានចូលជាសមាជិកពេញ​សិទ្ធិនៃសមាគម​អាស៊ានជាផ្លូវការ ៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner