មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ
កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងការគោរពអនុវត្តតាមបទបញ្ជា របស់មេបញ្ជាការគ្រប់បណ្ដាថ្នាក់ តាមឋានានុក្រម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ក្នុងពិធីផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែតុលា ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសរំលេចអំពីជោគជ័យដ៏ត្រចះត្រចង់ របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅលើឆាកអន្តរជាតិពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេនអញ្ជើញសាក្សី៕
ដោយ៖ ប៊ុន រដ្ឋា