លោក សាន សៅយ៉ាន់ ៖ ខ្ញុំមិននឹកស្មានដល់ថា កូនប្រុសខ្ញុំយកបានមេដាយប្រាក់ពីការប្រកួតកីឡាយុវជនអាស៊ីនេះបានឡើយ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក សាន សៅយ៉ាន់ អតីតអ្នកប្រដាល់គុនខ្មែរជើងខ្លាំងប្រចាំខេត្តបន្ទាយមានជ័យ និងបច្ចប្បន្នជាគ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ ជាឳពុកបង្កើតកីឡាករប្រដាល់គុនខ្មែរ ឆុង វិសាល ម្ចាស់មេដាយប្រាក់ កីឡាយុវជនអាស៊ីលើកទី៣ នៅព្រះរាជាណាចក្របារ៉ែន នាឱកាសអញ្ជើញទៅទទួលដំណើរកូនវិលត្រឡប់ពីចូលរួមការប្រកួតនៅព្រះរាជាណាចក្របារ៉ែន ។

បានរៀបរាប់ទាំងអួលដើមករថា ខ្ញុំជាឳពុកពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ ដោយមិននឹកស្មានដល់សោះថា កូនប្រុសរបស់ខ្ញុំឆុង វិសាល ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ ទោះបីកូនទទួលបានមេដាយប្រាក់ មិនអាចដណ្តើមបានមេដាយមាសជូនជាតិក៏ដោយ ។

លោក សាន សៅយ៉ាន់ថា ទម្រាំកូនប្រុសរបស់លោក ឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទ្វីបអាស៊ីនេះ ពិតជាខិតខំប្រឹងប្រែងខ្លាំងណាស់ ហើយ លោកជាឳពុកគឺមានការកោតសើរយ៉ាងខ្លាំងចំពោះការតស៊ូប្រឹងប្រែងរបស់កូន ទាំងកម្លាំងនិងបច្ចេកទេស ព្រោះថ្ងៃខ្លះប្រកួតទៅដល់២ប្រកួតថែមទៀតផង។

លោក សាន សៅយ៉ាន់ បានចាត់ទុកមេដាយប្រាក់ ដែលកូនប្រុសដណ្តើមបានមកជូនជាតិពីព្រឹត្តិការណ៍យុវជនអាស៊ីលើកទី៣នេះ គឺជាគំរូមួយជំរុញលើកទឹកចិត្តដល់យុវជនប្រដាល់គុនខ្មែរជំនាន់ក្រោយបន្ថែមការដុសខាតសមត្ថភាព ដើម្បីទទួលបានឱកាសប្រកួតតំណាងជាតិក្នុងព្រឹត្តិការណ៍ប្រកួតនៅអន្តរជាតិ។ទន្ទឹមជាមួយគ្នានេះ ក្នុងនាមលោកជាឳពុក ប្តេជ្ញាចិត្តជំរុញលើកទឹកកូនប្រុសឱ្យបន្តខិតខំប្រឹងប្រែងដោយមើលគំរូកីឡាករគុនខ្មែររៀបច្បង។

ម្ចាស់មេដាយប្រាក់ ឆុង វិសាល គឺជាកូនប្រុសទី២របស់ លោក សាន សៅយ៉ាន់ ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់ បច្ចុប្បន្នមានអាយុ១៦ឆ្នាំ កំពុងជាកីឡាករជម្រើសជាតិថ្នាល់របស់គុខ្មែរ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner