លោក Trump បានទៅដល់កូរ៉េខាងត្បូង

សេអ៊ូល ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអញ្ជើញទៅដល់កូរ៉េខាងត្បូង បន្ទាប់ពីបញ្ចប់ទស្សនកិច្ច នៅជប៉ុន។

ដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ របស់លោក Trump ទៅកាន់សម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក «កូរ៉េខាងត្បូង» គឺជាជើងទីបី នៃការធ្វើដំណើរ ទៅកាន់តំបន់អាស៊ី។

មេដឹកនាំអាមេរិករូបនេះ ត្រូវបានកោតសរសើរ អំឡុងកិច្ចប្រជុំកំពូលក្នុងតំបន់ នៅក្នុងប្រទេសម៉ាឡេស៊ី និង បន្តត្រូវបានលើកសរសើរថា ជា “អ្នកបង្កើតសន្តិភាព” ដោយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ។

អ្វីជាការកត់សម្គាល់ លោក Trump និង Xi មេដឹកនាំចិន គ្រោងនឹងជួបគ្នា នៅក្រៅកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC នៅទីក្រុង Gyeongju។

សម្រាប់ការទៅដល់កូរ៉េខាងត្បូង កាលពីខែកក្កដា លោក Trump បាននិយាយថា ក្រុងវ៉ាស៊ីនតោនបានយល់ព្រមកាត់បន្ថយពន្ធលើការនាំចូលរបស់កូរ៉េខាងត្បូង មកត្រឹម ១៥ ភាគរយ ជាថ្នូរនឹងការសន្យាវិនិយោគចំនួន ៣៥០ពាន់លានដុល្លារ ដោយទីក្រុងសេអ៊ូល។ ពន្ធលើរថយន្តដ៏ច្រើនសន្ធឹកសន្ធាប់ នៅតែមានដដែល ហើយរដ្ឋាភិបាលទាំងពីរនៅតែត្រូវបានបែងចែក លើរចនាសម្ព័ន្ធ នៃការសន្យាវិនិយោគ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner