ប្រឡងប្រជែងជ្រើសរើសមន្ត្រី អនុលោមនិយាមនីតិវិធីប្រតិបត្តិថ្មី និងក្រោមអភិក្រមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកឡើងនៅក្នុងបណ្តាញសង្គមផ្លូវការថា ក្នុងនាមគណៈកម្មការរៀបចំការប្រឡងប្រជែង ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ យើងខ្ញុំ បានតាមដានដោយយកចិត្តទុក ហើយក៏បានផ្តល់តម្លៃខ្ពស់ចំពោះរាល់មតិយោបល់ជាសាធារណៈ ឬតាមការទាក់ទងមកផ្ទាល់ ឬតាមរយៈ comments តាមប្រព័ន្ធសង្គម មិនថាលើកនេះ ឬដំណាក់កាលកន្លងមកនោះទេ។ ខ្ញុំពិតជាសូមអរគុណសម្រាប់មតិយោបល់ពាក់ព័ន្ធទៅលើការងារកំណែទម្រង់ និងជាពិសេសការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រី (ទាំងមន្ត្រីក្របខ័ណ្ឌ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) អនុលោមនិយាមនីតិវិធីប្រតិបត្តិថ្មី និងក្រោមអភិក្រមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ និងជាប្រធានគណៈកម្មាការប្រឡងប្រជែង នៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការនាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅក្រោយពេលដែលមានមហាជនជាច្រើនបានចេញមកសារទរ និងបញ្ចេញជាមតិយោបល់ជាសាធារណៈ ឬតាមការទាក់ទងមកផ្ទាល់ ឬតាមរយៈ comments តាមប្រព័ន្ធសង្គម មិនថាលើកនេះ ឬដំណាក់កាលកន្លងមកនោះទេ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបន្ថែមថា យើងខ្ញុំពិតជាមានការសប្បាយរីករាយក៏ដូចជាការពេញចិត្តសម្រាប់អ្វីដែលយើងខ្ញុំទាំងអស់គ្នាបាន បំពេញភារកិច្ចកន្លងមក ជាពិសេសពេល បានឃើញប្អូនៗជាយុវជន យុវនារី ដែលជាបេក្ខជនឆ្លងកាត់ការប្រឡង បានសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន ដែលចង់ក្លាយជាមន្ត្រីរាជការទៅតាមក្រសួង ស្ថាប័នដែលបានដាក់ពាក្យប្រឡងកន្លងមក។

យើងខ្ញុំនឹងប្តេជ្ញាចិត្តបន្តបេសកកម្មមួយនេះអោយបានល្អ ស្របតាមគោលការណ៍ជ្រើសរើសមន្រ្តីផ្អែកលើគោលការណ៍ “គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព” ក៏ដូចជាដើម្បីជាការផ្តល់ឱកាសអោយបានស្មើៗគ្នា និងឱកាសច្រើនដង ក្នុងការប្រឡងប្រជែង អោយក្លាយជាមន្ត្រីរាជការស៊ីវិល៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner