ព្រលានយន្តហោះវៀតណាមថ្មីមួយក្បែរហាណូយ នឹងមានតម្លៃ៧.៥ពាន់លានដុល្លារ
ហាណូយ ៖ អាកាសយានដ្ឋានវៀតណាម ថ្មីមួយ ដែលកំពុងត្រូវបានសាងសង់ នៅជិតទីក្រុងហាណូយ នឹងមានតម្លៃ ៧.៥ ពាន់លានដុល្លារអាមេរិក។
ទីភ្នាក់ងារព័ត៌មាន VNexpress បានចេញផ្សាយ នាពេលថ្មីៗនេះ ថា ព្រលានយន្តហោះអន្តរជាតិ Gia Binh ទើបត្រូវបានអនុម័ត ក្នុងការធ្វើឱ្យប្រសើរឡើង នាពេលថ្មីៗនេះ។ បន្ទាប់ពីធ្វើបច្ចុប្បន្នភាព អាកាសយានដ្ឋាន ដែលស្ថិតនៅក្នុងខេត្ត Bac Ninh ចម្ងាយ ៤០ គីឡូម៉ែត្រ ពីទីក្រុងហាណូយ គ្រោងនឹងគ្រប់គ្រងអ្នកដំណើរ ចំនួន៥០លាននាក់ និង ទំនិញចំនួន ២.៥ លានតោន ក្នុងមួយឆ្នាំ នៅឆ្នាំ២០៥០។ ដំបូងឡើយ គិតថា គ្រប់ដណ្តប់ត្រឹម១៥លាននាក់ និង ទំនិញ ត្រឹម១.៦លានតោន នេះបើយោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាវាយតម្លៃរដ្ឋ។
ការសាងសង់បានចាប់ផ្តើម កាលពីខែធ្នូ ឆ្នាំមុន ហើយការកែលម្អ ត្រូវបានអនុម័ត ដោយក្រសួងសំណង់ នៅខែក្នុងខែតុលានេះ។ ព្រលាន្ត Gia Binh ត្រូវបានគិតថា នឹងក្លាយជាច្រកផ្លូវអាកាស នៃតំបន់ភាគខាងជើង និង កំពុងត្រូវបានសាងសង់ ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Masterise Group។
ព្រលាននេះ នឹងមានផ្លូវរត់ចំនួនបួន សាងសង់ឡើងតាមស្តង់ដារ 4F ដែលមានន័យថា អាចផ្ទុកយន្តហោះធំៗ ដូចជា Boeing 777 និង Airbus A330។
អាកាសយានដ្ឋានសំខាន់ បច្ចុប្បន្ន របស់ទីក្រុងហាណូយ គឺអាកាសយានដ្ឋានអន្តរជាតិ Noi Bai ដែលមានសមត្ថភាព ផ្ទុកអ្នកដំណើរ ២៥ លាននាក់ ក្នុងមួយឆ្នាំ ហើយនឹងពង្រីកដល់ ៥៥លាននាក់ នៅឆ្នាំ ២០៣០ និង ៨៥ លាននាក់ នៅឆ្នាំ២០៥០៕
ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត