ជើងហោះហើរត្រង់ដំបូងទៅកាន់ប្រទេសឥណ្ឌា ផ្ដល់ជម្រើសវេជ្ជសាស្រ្ដដែលមានភាពងាយស្រួល និងគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា

ការដាក់ឱ្យប្រើប្រាស់ជើងហោះហើរត្រង់លើកដំបូងទៅកាន់ទីក្រុង Kolkata ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំភាគខាងកើតនៃប្រទេសឥណ្ឌាពីប្រទេសកម្ពុជា នឹងផ្ដល់ជម្រើសផ្នែកវេជ្ជសាស្រ្តសម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកការព្យាបាលដែលងាយស្រួលរក មានតម្លៃសមរម្យ មានភាពងាយស្រួល និងគុណភាពខ្ពស់ និងផ្តោតសំខាន់លើអ្នកជំងឺ។​​

ការដាក់ឱ្យដំណើរការជើងហោះហើរត្រង់ដែលផ្ដល់ជូនដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines រវាងខេត្តសៀមរាប និងទីក្រុង Kolkata​​ បីដងក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី ១៣​ ខែវិច្ឆិកា ឆ្នាំ២០២៥នេះតទៅ នឹងធ្វើឱ្យប្រជាជនកម្ពុជារាប់លាននាក់ មានឱកាសទទួលបានការថែទាំសុខភាពដែលមានគុណភាពខ្ពស់ដែលផ្តល់ជូនដោយមន្ទីរពេទ្យ Apollo (Apollo Hospitals) របស់ប្រទេសឥណ្ឌា។

មន្ទីរពេទ្យ Apollo គឺជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេរបស់ប្រទេសឥណ្ឌាជាមួយនឹងកំណត់ត្រាព្យាបាលអ្នកជំងឺចំនួន ១៥០ លាននាក់មកពី ១៤០ ប្រទេស។ មន្ទីរពេទ្យនេះ នឹងបង្ហាញសេវាវេជ្ជសាស្រ្តរបស់ខ្លួននៅ Wellness Expo ២០២៥ ដែលរៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី១ ខែវិច្ឆិកាដល់ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា​នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (AEON​ 3)។

លោក​ Abhijit Majumdar ដែលជានាយក​ប្រតិបត្តិ​មន្ទីរពេទ្យ Apollo នៅទីក្រុង Kolkata បានមានប្រសាសន៍ថា៖ “បេសកកម្មរបស់យើង គឺផ្តល់ការថែទាំសុខភាពដ៏ល្អបំផុតដល់អ្នកជំងឺរបស់យើងទាំងអស់ពីជុំវិញពិភពលោក ដែលឥឡូវនេះរួមទាំងអ្នកជំងឺមកពីប្រទេសកម្ពុជាផងដែរ។ជាមួយនឹងការមកដល់នៃជើងហោះហើរត្រង់ពីខេត្តសៀមរាប ទៅទីក្រុង Kolkata សេវាកម្មវេជ្ជសាស្រ្តដែលប្រកបដោយគុណភាពរបស់យើង គឺជាជម្រើសដែលងាយស្រួលរក និងមានភាពងាយស្រួលបំផុតសម្រាប់ប្រជាជនកម្ពុជា។ យើងទន្ទឹងរង់ចាំស្វាគមន៍អ្នកជំងឺពីប្រទេសកម្ពុជាមកកាន់ទីតាំងផ្ដល់សេវាថែទាំសុខភាព​លំដាប់អន្តរជាតិរបស់យើង។”

ក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines នឹងហោះហើរពីខេត្តសៀមរាបទៅទីក្រុង Kolkata បីដងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃចន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ នេះមានន័យថា អ្នកជំងឺពីប្រទេស​កម្ពុជា​មាន​ជម្រើស​ក្នុង​ការ​ហោះហើរ​មកទទួល​ការ​ព្យាបាល និង​ពិនិត្យ​សុខភាព ដោយ​ចំណាយ​ពេលតែ​ប៉ុន្មាន​ថ្ងៃតែប៉ុណ្ណោះនៅទីក្រុង Kolkata និងបន្ទាប់មកហោះហើរទៅប្រទេសខ្លួនវិញក្នុងរយៈពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីការមកដល់របស់ពួកគាត់។

លោក​ Abhijit Majumdar នាយក​ប្រតិបត្តិ​មន្ទីរពេទ្យ Apollo  បានបន្ដថា៖ “គោលបំណងរបស់យើងគឺផ្តល់ជូនគុណភាព និងភាពងាយស្រួលដល់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកការថែទាំសុខភាព។ ​ជាមួយនឹងជើងហោះហើរត្រង់នេះ យើងមានទំនុកចិត្តថាសេវាថែទាំសុខភាពផ្តោតសំខាន់លើអ្នកជំងឺលំដាប់ពិភពលោករបស់យើង នឹងទទួលបានប្រជាប្រិយភាពខ្លាំងនៅប្រទេសកម្ពុជា។”

មន្ទីរពេទ្យ Apollo គឺជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេមួយនៅអាស៊ីដែលផ្តោតលើឧត្តមភាពវេជ្ជសាស្រ្ដ តម្លៃសមរម្យ បច្ចេកវិទ្យាទំនើប និងការស្រាវជ្រាវបច្ចេកវិទ្យាវេជ្ជសាស្រ្តសម្រាប់ពេលអនាគត។ ​មន្ទីរពេទ្យ Apollo បានព្យាបាលអ្នកជំងឺចំនួនជាង ១៥០ លាននាក់មកពី ១៤០ ប្រទេស។

ដើម្បីស្វែងយល់បន្ថែមអំពីមន្ទីរពេទ្យ Apollo សូមទៅទស្សនា Wellness Expo ២០២៥ ដែលរៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី១ ខែវិច្ឆិកាដល់ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា​នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (AEON​ 3)។

អំពីមន្ទីរពេទ្យ Apollo

មន្ទីរពេទ្យ Apollo ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៣ ដោយលោកវេជ្ជបណ្ឌិត Prathap C Reddy ដែលត្រូវបានគេស្គាល់ថាជាស្ថាបត្យករនៃសេវាថែទាំសុខភាពទំនើបនៅប្រទេសឥណ្ឌា។   ក្នុងនាមជាមន្ទីរពេទ្យសាជីវកម្មទីមួយរបស់ប្រទេសឥណ្ឌា មន្ទីរពេទ្យ Apollo ត្រូវបានគេទទួលស្គាល់ចំពោះការត្រួសត្រាយផ្លូវផ្នែកសេវាថែទាំសុខភាពឯកជននៅក្នុងប្រទេសនេះ។ មន្ទីរពេទ្យ Apollo បានក្លាយជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេមួយនៅអាស៊ី  និងមានវត្តមានដ៏ទូលំទូលាយនៅទូទាំងប្រព័ន្ធអេកូឡូស៊ីថែទាំសុខភាពរួមទាំងមន្ទីរពេទ្យ ឱសថស្ថាន គ្លីនិក ថែទាំបឋម និងរោគវិនិច្ឆ័យ  និងគំរូព្យាបាលសុខភាពមួយចំនួនទៀត។ មន្ទីរពេទ្យក៏មាន​គ្រឿងបរិក្ខារ Telemedicine នៅប្រទេសផ្សេងៗទៀតផងដែរ។ ចាប់តាំងពីពេលចាប់ផ្តើម មន្ទីរពេទ្យ Apollo ទទួលបានការជឿទុកចិត្តពី  អ្នកជំងឺចំនួនជាង ១៥០ លាននាក់មកពី ១៤០ ប្រទេស។  ជាស្នូលនៃវប្បធម៌​ផ្តោតសំខាន់លើអ្នកជំងឺរបស់មន្ទីរពេទ្យ Apollo គឺ TLC (Tender Loving Care) ដែលនេះគឺជាវេទមន្តជួយបំផុសក្តីសង្ឃឹមដល់អ្នកជំងឺរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

Amitava Chakraborty: amitava_c@apollohospitals.com; +919804000201

Srijib Ghosh: srijib_g@apollohospitals.com; +919804000219  

ដោយ ទីផ្សារ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner