លោក ត្រាំ ឲ្យក្រសួងសង្គ្រាមអាមេរិកផ្តើមតេស្តអាវុធនុយក្លេអ៊ែរឡើងវិញជាបន្ទាន់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ថា លោកបានប្រាប់ឱ្យក្រសួងសង្គ្រាមអាមេរិក ចាប់ផ្តើមឡើងវិញជាបន្ទាន់ នូវការធ្វើតេស្តអាវុធនុយក្លេអ៊ែរ។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន រយធឺ លោកប្រធានាធិបតីអាមេរិក បានបង្ហោះសារលើបណ្តាញ Truth Social នៅថ្ងៃព្រហស្បតិ៍នេះ ថា «ដោយសារកម្មវិធីធ្វើតេស្តរបស់ប្រទេសដទៃទៀត ខ្ញុំបានចេញបញ្ជាឱ្យមន្ទីរបញ្ចកោណ ចាប់ផ្តើមធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ ដោយឈរលើគោលការណ៍ស្មើភាពគ្នា ហើយដំណើរការនេះនឹងចាប់ផ្តើមជាបន្ទាន់»។

លោក ត្រាំ បានកត់សម្គាល់បន្ថែមថា «រុស្ស៉ីកំពុងស្ថិតនៅលំដាប់ថ្នាក់លេខទី២ ខណៈចិនស្ថិតនៅលេខ៣ឆ្ងាយ ប៉ុន្តែនឹងតាមទាន់ប្រហាក់ប្រហែលរុស្ស៉ី ក្នុងរយៈពេល៥ឆ្នាំទៀត»។

ការបង្ហោះសាររបស់លោក ត្រាំ គឺធ្វើឡើង បន្ទាប់ពីក្នុងថ្ងៃដដែល ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា រុស្ស៉ីទើបតែទទួលជោគជ័យ ក្នុងការធ្វើតេស្តមីស៉ីលរត់ក្រោមទឹកដើរដោយថាមពលនុយក្លេអ៊ែរ Burevestnik កាលពីថ្ងៃទី២១ ខែតុលា និងការធ្វើសមយុទ្ធបាញ់នុយក្លេអ៊ែរ កាលពីថ្ងៃទី២២ ខែតុលា។

អាមេរិក បានធ្វើតេស្តអាវុធនុយក្លេអ៊ែរ ជាលើកចុងក្រោយ កាលពីឆ្នាំ១៩៩២៕

ប្រភពពី រយធឺ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner