នាយករដ្ឋមន្ត្រីអង់គ្លេសទទួលជួបមេដឹកនាំវៀតណាម
ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបានអញ្ជើញទទួលជួបមេដឹកនាំប្រទេសវៀតណាម លោក តូ ឡាំ នៅទីក្រុងឡុងដ៍។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានទទួលស្វាគមន៍មេដឹកនាំវៀតណាម លោក To Lam នៅ Street Downing កាលពីថ្ងៃពុធ។ លោកបាននិយាយថា លោក”ពិតជារីករាយ” ក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងធ្វើចំណាកស្រុក ខណៈដែល លោក To Lam បានអញ្ជើញលោក នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស រូបនេះ ទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាមវិញ។
បើតាម កាសែត VNexpress វៀតណាម និងចក្រភពអង់គ្លេសបានបង្កើតទំនាក់ទំនងការទូត នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ១៩៧៣ ដោយចក្រភពអង់គ្លេស គឺជាប្រទេសលោកខាងលិចដំបូងគេ ដែលធ្វើដូច្នេះ។
ក្នុងរយៈពេលជាង ៥ទសវត្សរ៍ កន្លងមកនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជននៃប្រទេសទាំងពីរ បានពង្រឹង និងអភិវឌ្ឍន៍ ជាបន្តបន្ទាប់។
ដំណើរទស្សនកិច្ចជាផ្លូវការ របស់លោក To Lam ធ្វើឡើងស្របពេល ជាមួយនឹងខួបលើកទី ១៥ នៃភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-ចក្រភពអង់គ្លេស។
គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៥ ចក្រភពអង់គ្លេសមានគម្រោងវិនិយោគ ដែលមានសុពលភាពជិត ៦០៦ នៅក្នុងប្រទេសវៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុប ប្រហែល ៤.៦៥ ពាន់លានដុល្លារ ដោយជាប់ចំណាត់ថ្នាក់ទី១៥ ក្នុងចំណោម ២៥១ ប្រទេស និងតំបន់ ដែលមានគម្រោងវិនិយោគនៅវៀតណាម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
