ឯកឧត្តម កែវ សុទ្ធិ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនៃរបាយការណ៍ចីរភាពប្រចាំឆ្នាំ២០២៤
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនៃរបាយការណ៍ចីរភាពប្រចាំឆ្នាំ២០២៤ក្រោមប្រធានបទ «បង្កើតសមិទ្ធផលដើម្បីចីរភាព» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា, ឯកឧត្ដម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា រួមជាមួយថ្នាក់ដឹកនាំតំណាងក្រសួង ស្ថានទូត សភាពាណិជ្ជកម្ម ដៃគូអាជីវកម្ម អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា នៅសាលបុរីកោះពេជ្រ។

ពិធីសម្ពោធនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (“ស្មាត”) ក្នុងគោលបំណងផ្សព្វផ្សាយរបាយការណ៍ចីរភាពប្រចាំឆ្នាំ២០២៤ ដែលជាការបោះពុម្ពចេញផ្សាយលើកទី១០ នៃគំនិតផ្តួចផ្តើមនេះ ព្រមទាំងបង្កើតជាវេទិកាផ្លាស់ប្តូរគំនិត ការបំផុសគំនិត និងការជំរុញទៅរកភាពជោគជ័យ ជាមួយនឹងការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស៕
ដោយ ៖ ង៉ាន់ ទិត្យ





