មេដឹកនាំ APEC បើកកិច្ចប្រជុំនៅកូរ៉េខាងត្បូង

សេអ៊ូល ៖ មេដឹកនាំមកពីប្រទេស ចំនួន២១ នៃ វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC បានបើកកិច្ចប្រជុំប្រចាំឆ្នាំ នៅទីក្រុង Gyeongju របស់កូរ៉េខាងត្បូង នាថ្ងៃសុក្រនេះ។

ប្រធានាធិបតីចិន លោក Xi Jinping , នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសជប៉ុន លោកស្រី Sanae Takaichi, នាយករដ្ឋមន្ត្រីកាណាដា លោក Mark ក៏មានវត្តមានចូលរួម តែ ពុំមានវត្តមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung មានប្រសាសន៍ថា «ផ្លូវដែល APEC បានដើររហូតមកដល់ពេលនេះ ទទួលបានចម្លើយ ដើម្បីជំនះវិបត្តិបច្ចុប្បន្ន»។

ទីភ្នាក់ងារព័ត៌មាន NHK បានចេញផ្សាយថា ការជួបជុំ រយៈពេល ពីរថ្ងៃនេះ កើតឡើង នៅពេលដែលរដ្ឋបាល របស់ប្រធានាធិបតីអាមេរិក Donald Trump បន្តអនុវត្តគោលនយោបាយពាណិជ្ជកម្មគាំពារនិយម។ របៀបវារៈនេះ នឹងគ្របដណ្តប់កិច្ចសហប្រតិបត្តិការ ក្នុងពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាការពិភាក្សាអំពីបញ្ញាសិប្បនិម្មិត សង្គមវ័យចំណាស់ និងការថយចុះអត្រាកំណើត។

ឥឡូវនេះ ការយកចិត្តទុកដាក់ គឺ ផ្តោតលើថា តើមេដឹកនាំ APEC អាចឈានដល់ការឯកភាពលើពាណិជ្ជកម្មសេរី ចំពេលយុទ្ធនាការពន្ធគយ របស់ទីក្រុងវ៉ាស៊ីនតោន និង វិធានការការពារនិយមផ្សេងទៀត ដែរ ឬយ៉ាងណា៕

ប្រភពពី AFP, NHK ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner