អ៊ីរ៉ង់ហៅការសាកល្បងនុយក្លេអ៊ែរឡើងវិញរបស់អាមេរិក គ្មានការទទួលខុសត្រូវ

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានហៅការបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ របស់សហរដ្ឋអាមេរិក ថា មានភាពច្របូកច្របល់ និង គ្មានការទទួលខុសត្រូវ។

កាលពីថ្ងៃព្រហស្បតិ៍ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានអះអាងថា សហរដ្ឋអាមេរិកគ្រោងនឹងបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ “មានលក្ខណៈច្របូកច្របល់ និង គ្មានការទទួលខុសត្រូវ”។ ជាការលើកឡើង បន្ទាប់ពីមានការណែនាំ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយប្រធានាធិបតីអាមេរិក Donald Trump ។

លោក Abbas Araghchi បាននិយាយ នៅក្នុងការបង្ហោះ លើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ការសម្លុត ដោយអាវុធនុយក្លេអ៊ែរ កំពុងបន្តការសាកល្បងអាវុធបរមាណូ។ ការសម្លុត ដែលបាននិងកំពុងបង្អាប់កម្មវិធីនុយក្លេអ៊ែរ ដោយសន្តិវិធី របស់អ៊ីរ៉ង់” ។ លោកបានបន្ថែមថា “ការប្រកាសរបស់ សហរដ្ឋអាមេរិក អំពីការបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ គឺជាសកម្មភាពផ្លាស់ប្តូរ និង គ្មានការទទួលខុសត្រូវ និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ” ។

កាលពីថ្ងៃទី៣០ ខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ថា លោកបានប្រាប់ឱ្យក្រសួងសង្គ្រាមអាមេរិក ចាប់ផ្តើមឡើងវិញ ជាបន្ទាន់ នូវការធ្វើតេស្តអាវុធនុយក្លេអ៊ែរ។ ការណ៍នេះ គឺធ្វើឡើង បន្ទាប់ពី ប្រធានាធិបតីរុស្ស៉ី ប្រកាសពីជោគជ័យ ក្នុងការធ្វើតេស្តមីស៉ីលរត់ក្រោមទឹកដើរដោយថាមពលនុយក្លេអ៊ែរ Burevestnik កាលពីថ្ងៃទី២១ ខែតុលា និងការធ្វើសមយុទ្ធបាញ់នុយក្លេអ៊ែរ កាលពីថ្ងៃទី២២ ខែតុលា។

អាមេរិក បានធ្វើតេស្តអាវុធនុយក្លេអ៊ែរ ជាលើកចុងក្រោយ កាលពីឆ្នាំ១៩៩២៕

ប្រភព AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner