នាយករដ្ឋមន្ត្រីជប៉ុនថ្មី ជួបប្រធានាធិបតីកូរ៉េខាងត្បូង លើកដំបូង
សេអ៊ូល ៖ នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនបានជួបចរចា ជាលើកដំបូង ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ដោយបានសង្កត់ធ្ងន់ អំពីសារៈសំខាន់ នៃ ទំនាក់ទំនងឆ្ពោះទៅមុខ។
ប្រធានាធិបតី កូរ៉េខាងត្បូង លោក Lee Jae Myung និង នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសជប៉ុន លោកស្រី Sanae Takaichi បានជួបចរចា កាលពីថ្ងៃព្រហស្បតិ៍ នៅក្រៅកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង។
លោក Lee បានប្រាប់ លោកស្រី Takaichi ថា «នៅក្នុងបរិយាកាសអន្តរជាតិ និង ពាណិជ្ជកម្មដែលផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះ កូរ៉េ និងជប៉ុន ដែលជាប្រទេសជិតខាងដែលមានភាពដូចគ្នាច្រើន ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅមុខឱ្យបានច្រើន ជាងពេលណាទាំងអស់»។
លោក Lee ជាមេដឹកនាំ ដែលប្រើវិធី ឆ្ពោះ ទៅកាន់កូរ៉េខាងជើង ជាងមេដឹកនាំមុន
បាននិយាយថា កូរ៉េខាងត្បូង និងជប៉ុន គឺ ជាប្រទេសជិតខាង ដែលមានការចែករំលែក ទូលំទូលាយ។
លោកស្រី Takaichi ដែលបានចូលកាន់តំណែង កាលពីសប្តាហ៍មុន បាននិយាយថា «យើងបានព្រមព្រៀងគ្នាថា យើងគួរតែអនុវត្តការដឹកនាំរបស់យើង ដើម្បីរក្សា និងអភិវឌ្ឍទំនាក់ទំនងរបស់យើង ក្នុងលក្ខណៈតម្រង់ទិស និងស្ថិរភាព នាពេលអនាគត»។
យ៉ាងណា ទំនាក់ទំនងបានរងទុក្ខ ជាយូរមកហើយ លើបញ្ហាទាក់ទងនឹងការកាន់កាប់ដ៏ឃោរឃៅរបស់ជប៉ុន ក្នុងឆ្នាំ ១៩១០ ដល់ ១៩៤៥ លើឧបទ្វីបកូរ៉េ ហើយមានការព្រួយបារម្ភថា ទំនាក់ទំនងអាចកាន់តែអាក្រក់ នៅក្រោមការដឹកនាំ របស់លោកស្រី Takaichi៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត