កម្ពុជា និង FBI អាមេរិក ឯកភាព​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន

(ភ្នំពេញ)៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ បាន​ជួប​ពិភាក្សា​តាម​ទូរ​សព្ទ​ជាមួយលោក Kash Patel នាយក ​នៃ​ការិយាល័យ​ស៊ើបអង្កេត​កម្រិត​សហព័ន្ធ (FBI) របស់​សហរដ្ឋអាមេរិក ។

យោង​តាម​បណ្ដាញ​សង្គម​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​ថា ភាគី​ទាង​ពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា នៃ​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​ឆ្នាំ​កន្លង​មក រវាង​ស្ថាប័ន​សន្តិសុខ​របស់​កម្ពុជា និង FBI ក្នុង​ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដូច​ជា ការ​ជួញដូរ​មនុស្ស គ្រឿងញៀន ឃាតកម្ម ជម្រិត​ទារប្រាក់ ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

ជា​ជំហាន​បន្ទាប់ ភាគី​ទាង​ពីរ បាន​ឯកភាព​គ្នា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​សន្តិសុខ​កម្ពុជា និង FBI ដើម្បី​រក្សា​សន្តិសុខ និង​សុវត្ថិភាព​សម្រាប់​ប្រជាជន និង​ប្រទេស​យើង​ទាំង​ពីរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner