ឯកឧត្តម ហេង សួរ សំណេះសំណាលជាមួយគ្រួសារកងទ័ព នៅក្នុងខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ កាលពីរសៀល ទី៣១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបពិធីសំណេះសំណាល ជាមួយគ្រួសារកងទ័ពទាំង ១១៣គ្រួសារ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌពោធិ៍សែនជ័យ។

ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណ និងចូលរួមរំលែកនូវទុក្ខលំបាក ដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈ សម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ បន្ថែមពីនោះឯកឧត្តមក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភដល់សមាជិកគ្រួសារកងទ័ពផងដែរ។

ឯកឧត្តម បានផ្ដល់អនុសាសន៍ណែនាំដល់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៧ ខណ្ឌពោធិ៍សែនជ័យ សូមបន្តយកចិត្តទុកដាក់ និងបន្តសំណេះសំណាលសួរសុខទុក្ខដល់គ្រួសារកងទ័ពតាមបណ្ដាសង្កាត់ទាំង៧ ខណ្ឌពោធិ៍សែនជ័យ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner